News

Check out real estate news updates

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​បើក​ឱ្យមាន​ជើង​ហោះហើរ​ត្រង់ពី​ប្រទេស​ថៃ ថ្ងៃ​នេះ

នៅ​រសៀល​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០១​នេះ នៅព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ (កងកេង) មាន​ការ​បើក​ឱ្យ​ដំណើរការ​ជើង​ហោះហើរ​ត្រង់​ពីប្រទេស​ថៃ មកកាន់​ខេត្ត​ព្រះសីហនុ ពោលគឺ​ពី​ព្រលាន​យន្តហោះ​ដនមឿង មក​ព្រលាន​យន្តហោះ​អន្តរជាតិ(កងកេង) របស់​យន្តហោះ​ក្រុមហ៊ុន​ Thai AirAsia ដែលជា​ការ​បើក​ហោះហើរ​ត្រង់​ជា​លើកដំបូង។ នេះបើតាមការបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុកលោក​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ដែល​លោក​ទទួល​បាន​ពី​មន្ទីរព័ត៌មាន​ខេត្ត​ព្រះសីហនុ។

បច្ចុប្បន្ន​នេះ ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ទទួល​ជើង​ហោះហើរ​ក្នុង​មួយថ្ងៃ​ចំនួន ៣០ជើង​ហោះហើរ។ ក្នុងនោះ​ជើង​ហោះហើរ​អន្តរជាតិ​ចំនួន ២៥​ជើង និង​ជើង​ហោះហើរ​ក្នុងស្រុក​ចំនួន ៥​ជើង។

កន្លងមក ព្រលាន​យន្តហោះ​នេះ ទទួលបានការ​ហោះត្រង់មកពី ៣ប្រទេស​ប៉ុណ្ណោះ គឺវៀតណាម ម៉ាឡេស៊ី និង​ចិន៕

ព្រលានយន្តហោះខេត្តព្រះសីហនុ

Source From: http://kleykley.sabay.com.kh/article/1148850#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *