News

Check out real estate news updates

ព្រលានយន្តហោះក្រុងប៉ោយប៉ែត នឹងចំណាយទុនវិនិយោគ ៥០លាន$លើផ្ទៃដីជាង១០០ហិកតា

គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះនៅឆ្នាំ២០២០ហើយគ្រោងនឹងចំណាយពេល៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់។

គម្រោងព្រលានយន្តហោះ នឹងគ្របដណ្តប់លើផ្ទៃដីទំហំជាង ១០០​ ហិកតា មានទីតាំងនៅក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតដោយគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ​​៥០លានដុល្លារ។

បច្ចុប្បន្នប៉ោយប៉ែតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឍមណ្ឌលដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និងជាច្រក ព្រំដែនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបានត្រូវតភ្ជាប់គ្នា ក្នុងនោះរួមមានការកែលំអផ្លូវនៅក្នុងក្រុង និងផ្លូវតភ្ជាប់ទៅតំបន់ផ្សេងៗ ស្ពាន ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងភ្នំពេញ​ និងផ្លូវអាកាសដែលជាគម្រោងថ្មីនេះ។​

លោកស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា៖«គម្រោងអាកាសយានដ្ឋាននេះត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះតែត្រូវបានផ្អាកវិញដោយសារវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៧-២០០៨ ហើយទើបតែមានសកម្មភាពឡើងវិញដោយសារភាពរុងរឿងនៃសេដ្ឋកិច្ចកម្ពុជា»។ ហើយគម្រោងនេះគឺអាចនឹងចំណាយទុនវិនិយោគពីចន្លោះ៤០ទៅ៥០លានដុល្លារអាមេរិកដែលអាចនឹងសាងសង់ឡើងនៅទីតាំងព្រលានយន្តហោះចាស់។

ក្រុងប៉ោយប៉ែត ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាកំពុងផ្លាស់ប្តូមុខមាត់ថ្មីនៃការអភិវឌ្ឍ វិស័យអចលនទ្រព្យ ស្រដៀងគ្នាទៅនឹងខេត្តព្រះសីហនុ។ ប៉ោយប៉ែត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមានកំណើននៃការអភិវឌ្ឍអចលនទ្រព្យ។ ហើយពេលថ្មីៗគម្រោងនៃការសាងសង់ព្រលានយន្តហោះនឹងដាក់ឱ្យសាងសង់ឡើងវិញ ក្រោយពីផ្អាកកន្លងមក។

បន្ថែមពីលើនេះ ក្រុងប៉ោយប៉ែត បច្ចុប្បន្ននេះជាពេលវេលាសមស្របសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ក្នុងនាមជារាជរដ្ឋាភិបាល យើងជម្រុញឲ្យអ្នកវិនិយោគទាំងអស់​ វិនិយោគក្នុងវិ ស័យអចលទ្រព្យផ្សេងៗជាច្រើនដូចជា​ ៖ សណ្ឋាគារ ផ្ទះសំណាក់ លំនៅដ្ឋាន ភោជនីដ្ឋាន​ និងសេវាកម្មនានា ដើម្បីបំពេញ ទៅតាមតម្រូការរ​បស់ភ្ញៀវទេសចរ នេះលោក សាន ស៊ាន ហូ អភិបាលក្រុង៕

Source From: https://business-cambodia.com/2018/10/31/poipet-airport-investment/

Leave a Reply

Your email address will not be published. Required fields are marked *