News

Check out real estate news updates

ព្រមាន៖ អភិបាល​ព្រះសីហនុ​បាន​ព្រមាន​នឹង​ចាត់វិធានការ​ក្តៅ​ចំពោះ​ការដ្ឋានសំណង់​មិន​គោរព​ច្បាប់

ភ្នំពេញ៖ អភិបាលខេត្ត​ព្រះសីហនុ​លោក​យន្ត មីន​បាន​ព្រលាន​ចំពោះ​ម្ចាស់​ការដ្ឋាន​ន​សំណង់​នានា ដែល​មិន​គោរព​ច្បាប់ និង​បង្ក​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

 ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយនា​រសៀល​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ព្រមានធ្ងន់ៗថា ចាប់ពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ​ទៅ បើ​ម្ចាស់​ការដ្ឋាន​សំណង់​ណា ដែល​ល​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​បន្តធ្វើ​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់ នឹង​ចាត់វិធានការ​ក្តៅ និង​អាច​ឈានដល់​បិទ​ការដ្ឋាន​តែម្តង។
លោក​បន្តថា កន្លងមក រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចំណាយពេល​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់ នៅតែមាន​ម្ចាស់​ការដ្ឋាន​សំណង់​ខ្លះ ហាក់​មិនបាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​សោះ។ ហេតុនេះ ចាប់ពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ​តទៅ នឹង​ប្រើ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត តែម្តង ដើម្បី​ចាត់​ការលែង​យោគយល់​ទៀតឡើយ។

ជាមួយគ្នានេះ​អភិបាលខេត្ត​រូបនេះ ក៏បាន​រំលឹក​អោយ​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រួមគ្នា​បំពេញការងារ​នេះ អោយបាន​ពេញដៃពេញជើង​ដើម្បី​ធានា​ប្រសិទ្ធភាព​ខ្ពស់។

ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដោយសារ​កំនើន​នៃ​ការវិនិយោគ​របស់​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន និង​អ្នកវិនិយោគ​អន្តរជាតិ​ដទៃទៀត ព្រម​ជាមួយនឹង​ការវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក​ផងដែរ។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក​ធួន ស៊ីណាន​បាន​មានប្រសាសន៍ថា ធម្មតា​នៅពេល​តំបន់​ណាមួយ​មានការ​អភិវឌ្ឍ​លឿន ដូច​ក្រុងព្រះសីហនុ តែងតែមាន​ផលប៉ះពាល់ខ្លះៗ ទាក់ទង​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ហេតុនេះ​ប្រជាពលរដ្ឋ​គួរតែ​យោគយល់​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ជាមួយគ្នា​នោះអាជ្ញាធរ​មូលដ្ឋាន​ក៏​គួរ​ពង្រឹង​ការអនុវត្ត​ច្បាប់​ផងដែរ។

លោក​បន្តថា “ជាមួយនឹង​កំនើន​ទេសចរណ៍ និង​អ្នក​ធុរជន​បានធ្វើ​ឲ្យ​ក្រុងព្រះសីហនុ​បាន​រីកចម្រើន​យ៉ាង​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ហើយ​នេះ​ជា​អ្វីដែល​យើង​គួរ​រីករាយ​ទាំងអស់គ្នា ព្រោះ​ប្រសិនជា​ចិន​មិន​មក​វិនិយោគ ក្រុងព្រះសីហនុ​ក៏​មិន​រីកចម្រើន និង​ផ្តល់​ផល​ចំណូឡ​ដល់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នោះទេ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *