News

Check out real estate news updates

ពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជានឹងចាប់ផ្តើមនៅខែវិច្ឆិកានេះ

ពិព័រណ៍ឧស្សាហកម្មសំណង់ធំបំផុតនៅប្រទេសកម្ពុជានឹងចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះដោយប្រមូលផ្តុំអ្នកតាំងពិព័រណ៍ប្រមាណជាង ៣០០ អ្នកនិងអ្នកទស្សនារាប់ពាន់នាក់។

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលជាង៤ឆ្នាំមកនេះ សមាគមអ្នកសាងសង់កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំរបស់ខ្លួនជាថ្មីម្តង់។«ពិព័រណ៍ឧស្សាហកម្មសំណង់២០១៨»ចាប់ពីថ្ងៃទី ២៩ ខែ វិចិ្ឆកា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះនឹងមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អ្នកជំនួញ ព្រមទាំងក្រុមហ៊ុនដែលមានតាំងបង្ហាញផលិតផលរបស់ខ្លួនជាច្រើនក្រុមហ៊ុនផងដែរ។

តាមរយៈការចូលរួមពីសំណាក់ភ្ញៀវដូចដែលបានរៀបរាប់ខាងលើ ពិព័រណ៍ដ៏ធំរយៈពេលបីថ្ងៃនេះគឺនឹងមានការចែករំលែកចំណេះដឹងជាច្រើនពាក់ព័ន្ធទៅនឹងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។ បន្ថែមជាងនេះទៅទៀត កម្មវិធីនេះគឺនឹងមានតាំងបង្ហាញផលិតផលនិងសេវាកម្មថ្មីៗជាច្រើនសម្រាប់បំរើការឲ្យឧស្សាហកម្មសំណង់ដូចជាផលិតផលនិងសេវាកម្មពីក្រុមហ៊ុនអចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។ ផលិតផលដទៃទៀតដែលនឹងបង្ហាញរួមមានសម្ភារៈសំណង់និងការតុបតែង គ្រឿងអគ្គិសនី ប្រព័ន្ធទឹកនិងការផ្គត់ផ្គង់ទឹក គ្រឿងម៉ាស៊ីន និងម៉ាញ៉េអ៊ិចរួមទាំងគ្រោងដែកផងដែរ។

ក្រៅពីមានការតាំងបង្ហាញផលិតផលដែលបង្ហាញដោយក្រុមហ៊ុនតាំងពិព័រណ៍នោះ«ពិព័រណ៍ឧស្សាហកម្មសំណង់២០១៨»ក៏មានកម្មវិធីជួបជុំឬ business networking party សម្រាប់ឲ្យអ្នកចូលរួមមានឱកាសបង្កើតទំនាក់ទំនងនិងពង្រីកបណ្តាញអាជីវកម្មរបស់ខ្លួនតាមរយៈការជួបជុំមួយនេះ។

ទន្ទឹមនឹងនេះដែរ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជាបានមានប្រសាសន៍ថា៖«ពិព័រណ៍នៅឆ្នាំនេះនឹងកាន់តែធំជាមួយនឹងចំនួនក្រុមហ៊ុន អ្នកតាំងពិព័រណ៍ និងអ្នកចូលរួមទស្សនាកាន់តែច្រើន»។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧«ពិព័រណ៍ឧស្សាហកម្មសំណង់»មានអ្នកចូលរួមទស្សនាប្រមាណជា ១០០០០ នាក់ ហើយក្រុមហ៊ុនដែលបានតាំងបង្ហាញផលិតផលរបស់ខ្លួនបានសម្តែងការពេញចិត្តយ៉ាងខ្លាំងទៅលើព្រឹត្តិការណ៍មួយនេះ។

Source From: https://www.construction-property.com/khread-more-1514/

Leave a Reply

Your email address will not be published. Required fields are marked *