News

Check out real estate news updates

ពលរដ្ឋខ្មែរជាង២២ម៉ឺននាក់អាចរកចំណូលីវិស័យសំណង់ពី ៣០០ទៅ២៥០០ដុល្លារក្នុង១នាក់

យោងតាម របាយការណ៍ស្តីពីលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្មរយៈពេល៩ខែឆ្នាំ២០១៨ ដែលចេញផ្សព្វផ្សាយនៅថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០១៨នេះ បានបង្ហាញថាវិស័យសំណង់ បានផ្តល់ការងារគិតជាមធ្យមពី ២០ម៉ឺននាក់ ទៅ២២ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅភ្នំពេញ មានកម្មករសំណង់បំពេញការងារជាមធ្យមចន្លោះ ៩ម៉ឺន ទៅ១០ម៉ឺននាក់ក្នុងមួយថ្ងៃ។ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៧ ការងារក្នុងវិស័យសំណង់នេះ បានផ្តល់ការងារជូនពលរដ្ឋខ្មែរកើនឡើងដល់ទៅ ១២០ភាគរយ។

យោងតាមប្រភពដដែល បានឲ្យដឹងថា កម្មករគ្មានជំនាញអាចទទួលប្រាក់ឈ្នួលពី ៣៥,០០០ ទៅ៤០,០០០រៀលក្នុងមួយថ្ងៃ, កម្មករមានជំនាញ និងមេជាងទទួលបានប្រាក់ឈ្នួល ៥០,០០០រៀល ទៅ ៧៥,០០០រៀលក្នុងមួយថ្ងៃ។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ៤០០ដុល្លារ ទៅ ២,៥០០ដុល្លារ៕

គួរជម្រាបផងដែរថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ គម្រោងសាងសង់មានចំនួន ២,៥៤១គម្រោង លើផ្ទៃដីជិត ១១លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគប៉ាន់ស្មានជិត ៥ពាន់លានដុល្លារអាមេរិក។

 

Leave a Reply

Your email address will not be published. Required fields are marked *