News

Check out real estate news updates

ផ្សារ​ទំនើប PH Diamond Place នៅផ្លូវ៦០ម៉ែត្រ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ

ផ្សារទំនើបខ្នាតអន្តរជាតិរបស់ក្រុមហ៊ុនកូនខ្មែរ បុរី ប៉េងហួត PH Diamond Place សាងសង់លើ​ផ្ទៃ​ដី​ប្រមាណ ៦​ហិកតា ស្ថិត​នៅ​ក្នុង​គម្រោង​បុរី​ប៉េងហួត ដឹ ស្តា ដាយមិន ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​​សម្តេច​តេជោ​ហ៊ុន​សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​នោះ គ្រោងនឹងបញ្ចប់ការសាងសង់​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០២០​ខាង​មុខនេះ។

ផ្សារទំនើបនេះ មានផ្ទៃក្រឡា​សម្រាប់​ជួល​ ប្រមាណ ៤ម៉ឺន ម៉ែត្រការ៉េ ដោយ​មាន​កម្ពស់​៥​ជាន់ ប្រមូលផ្តុំ​ទៅ​ដោយ​ហាង​ល្បីៗ​រហូត​ទៅ​ដល់​ជាង ២០០​ហាង ថែមទាំង​មាន​ចំណត​ដ៏​ធំ​ទូលាយ ដែល​អាច​ចត​រថយន្ត​និង​ម៉ូតូ​បាន​ដល់​ទៅ ២០០០​គ្រឿង​ថែម​ទៀតផង។

លោក​ឧកញ៉ា ថៃ ម៉េង លី អគ្គនាយក ក្រុមហ៊ុន​បុរី ប៉េង ហួត គ្រុប មានប្រសាសន៍​បញ្ជាក់ថា យើង​មាន​មោទនភាព​យ៉ាង​ក្រៃលែង ក្នុងការ​នាំមក​នូវ​គ​ម្រោ​ង​ផ្សារ​ទំនើប​ថ្មី​មួយទៀត គឺ​គម្រោង​ផ្សារ​ទំនើប PH Diamond Place ដែលជា​គម្រោង​ផ្សារ​ទំនើប​ទី​ពីរ បន្ទាប់ពី​គម្រោង​ផ្សារ​ទំនើប PH ECO Mall ដែល​បានចាប់ផ្តើម​បុកគ្រឹះ​សាងសង់​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​កន្លងមក​។

គម្រោង​ផ្សារ​ទំនើប PH Diamond Place នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ទំនើប​ចំរុះ The Star Diamond ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ និង លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង ៤០​ហិកតា​។

នៅក្នុង​គម្រោង The Star Diamond យើង​មានការ​អភិវឌ្ឍ​បុរី​ដែលមាន​ប្រភេទ​លំនៅឋាន​ប្រណិតៗ ការអភិវឌ្ឍ​ចម្រុះ ដែលមាន​អគារ​ខុន​ដូ និង ការិយាល័យ​កណ្តាល​ថ្មី ការិយាល័យ​លក់ និង​ការិយាល័យ​ជួល​របស់ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ព្រមទាំង​ផ្សារ​ទំនើប PH Diamond Place អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ ក្លឹប​ហែល​ទឹក និង​សួន​កំសាន្ត​ធំ​ទូលាយ​ដែលមាន​ដើមឈើ​ធម្មជាតិ​លំអ​តាម​ដងផ្លូវ​ប្រកបដោយ​ទេសភាព​បៃតង់​។​ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ថៃ ម៉េង លី។

គួរឲ្យដឹងថា ផ្លូវ៦០ម៉ែត្រ ឬហៅថា ផ្លូវសម្តេច ហ៊ុនសែន ដែលស្ថិតនៅភាគខាងត្បូងទីក្រុង ភ្នំពេញ មានទទឹង៦០ម៉ែត្រ និងបណ្តោយជិត១០គីឡូម៉ែត្រដែលជាផ្លូវធំជាងគេ និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ មហាវិថី ហ៊ុន សែនក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥របស់សាលាក្រុងភ្នំពេញក្នុងគោលបំណងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញបន្តពង្រីកកាន់តែធំ  និងអភិវឌ្ឍកាន់តែខ្លាំង។

បច្ចប្បន្ននេះ មានផ្សារទំនើបធំប្រមាណ៣កំពុងបុកគ្រឹះសាងសង់យ៉ាងញាប់ដៃញាប់ជើងប៉េង ហួត គ្រុប, ជីប ម៉ុង គ្រុប និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​មក​ពី​ប្រទេស​ជប៉ុន ដែល​វិនិយោគ​សាងសង់​ផ្សារ អ៊ីអន ដែលអ្នកវិនិយោគ រួមទាំងអ្នកជំនាញជឿជាក់ថា នៅប្រមាណ៥ឆ្នាំទៀត តំបន់​ផ្លូវ​ ៦០​ម៉ែត្រ នៅ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​នេះ នឹង​ក្លាយ​ជាសមរភូមិ​ប្រកួត​ប្រជែង​គ្នា​សម្រាប់​ផ្សារ​ទំនើប​ខ្នាត​យក្ស​ទាំងបី​នេះ។

More information visit: https://www.business-cambodia.com/public/article/the-60-meter-ph-diamond-place-mall-will-be-completed-next-year

Leave a Reply

Your email address will not be published. Required fields are marked *