News

Check out real estate news updates

ផ្សារ​ទំនើប​​​ដ៏​ធំ​បំផុត​នៅ​បាងកក​ តម្លៃ ១,៦ពាន់​លាន​ដុល្លារ​ ត្រូវបាន​បើក​សម្ពោធ​ជាផ្លូវការ

Iconsiam ដែល​ផ្សារ​ទំនើប​ដ៏ធំ​បំផុត​មួយ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ តម្លៃ ៥៤ពាន់​លានបាត (១,៦ពាន់លាន​ដុល្លារ) ត្រូវបាន​បើក​សម្ពោធ​ជាផ្លូវការ​ហើយ កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា​កន្លង​ទៅ។ ពិធី​សម្ពោធ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​ព្រះអង្គម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេសថៃ មហាចក្រី សិរិនថន។

ផ្សារ​លក់រាយ​ដ៏ធំ​បំផុត​នេះ​ត្រូវបាន​សាងសង់​ឡើង​រយៈពេល ៥​ឆ្នាំ លើ​ទំហំ​ផ្ទៃដី​ជាង ៥២ម៉ឺន​ម៉ែត្រ​ការ៉េ ស្ថិតនៅ​មាត់​ទន្លេ​ចៅផ្រះយ៉ា។ ផ្សារ​នេះ ត្រូវបាន​អភិវឌ្ឍដោយ​ក្រុមហ៊ុន Siam Piwat ដែលជា​ម្ចាស់ផ្សារ​ទំនើប​ដ៏ល្បី​មួយនៅ​បាងកក​ដែរនោះ​គឺ Paragon។

លោក Chadatip Chutrakul នាយកប្រតិបត្តិ​ក្រុមហ៊ុន Siam Piwat និង​ជា​នាយក​ផ្សារ​ទំនើប Iconsiam បាន​និយាយ​ថា៖ «វាផ្តល់ឱ្យ​ដ៏ល្អ​បំផុត​នូវការ​ដើរ​ទិញ​ទំនិញ និងការ​កម្សាន្ត»។ ការ​អភិវឌ្ឍ​នេះ ធ្វើឡើង​ក្រោមការ​ចូលរួម​កិច្ចសហការ​ពី​ក្រុមហ៊ុន​នានា​ទាំងធំ និង​តូច។

លោក​បន្ត​ថា ផ្សារ​នេះ នឹង​ទាក់ទាញ​មនុស្ស​មកពី​ជុំវិញ​ពិភពលោក ដោយ​ក្រុមហ៊ុន ធ្វើការ​អភិវឌ្ឍផ្សារ​នេះ គឺ​ចង់​បង្ហាញ​ពី​ទិដ្ឋភាព​ចម្រុះ​អំពី​ប្រវត្តិសាស្រ្ត និង​វប្បធម៌​របស់​ប្រទេស​ថៃ។

នៅក្នុង​អគារ​ផ្សារ​ទំនើប​ដ៏ធំ​នេះ គឺមាន​ហាង​ទំនិញ​ល្បីៗ ជាពិសេស​គឺមាន​សាខា​ក្រុមហ៊ុន​ដ៏ធំ​បំផុត​មួយ​របស់​ជប៉ុន Takashimaya, សាខា​ក្រុមហ៊ុន Apple ទីមួយ​នៅ​ប្រទេស​ថៃ, ផ្សារ​បណ្តែត​ទឹក, សាលប្រជុំ​ដែលមាន ៣ពាន់​កៅអី ឬធ្វើ​ជាសាលពិព័រណ៌​ពាណិជ្ជកម្ម​, សួន​កម្សាន្ត និង​សារមន្ទីរ​ប្រវត្តិសាស្រ្ត​ជាដើម៕

Source From: http://kleykley.sabay.com.kh/article/1102433#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *