News

Check out real estate news updates

ផ្សារលំដាប់ស្តង់ដារអន្តរជាតិ The Bridge Lifestyle Mall នឹងបើកនៅចុងឆ្នាំ២០១៨នេះ

រាជធានីភ្នំពេញ៖ ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែល​មាន​ទីតាំង​ក្បែរមជ្ឈមណ្ឌល​កោះពេជ្រ និង​ផ្សារ​ទំនើប AEON Mall ភ្នំពេញ កំពុង​ត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ នា​ចុង​ឆ្នាំ​នេះ។ រចនាផ្ទៃខាងក្នុងដែលពោរពេញដោយការសម្ងាត់ដ៏គួរអោយចាប់អារម្មណ៍ របស់​ផ្សារទាំងមូលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញរូបភាពរបស់ខ្លួនជាលើកដំបូង។

បើក​ចំ​កណ្ដាល​ក្រុង ដែល​ពោរពេញ​ដោយ​ផ្សារ​ទំនើប និង​ហាង​ល្បីៗ​ស្រាប់​ហើយ​នោះ ក្រុមការងារ​របស់ The Bridge Lifestyle Mall ​បាន​​​បញ្ជាក់​ថា វាមិន​ត្រឹម​តែ​ជា​ផ្សារ​ទំនើប​មួយប៉ុណ្ណោះ​ទេ តែ​​វា​មាន​លក្ខណៈ​ខុស​ពី​ផ្សារ​ដទៃ និង​ផ្ដល់​ជូន​បទពិសោធន៍​ទិញទំនិញ​ប្លែក​ជាង​ទីណា​ទាំង​អស់​ក្នុង​តំបន់។

ក្រៅ​​ពី​​ដើរ​ទិញ​ទំនិញ អ្នក​ក៏​​អាច​សោយសុខ​ជា​មួយ​​សេវាកម្ម​ម៉ាស្សា ស្ប៉ា សម្រាក​នៅ​តំបន់​លម្ហែ​អារម្មណ៍ និង​ទិញ​គ្រឿង​សម្អាង​មាន​គុណភាព​ខ្ពស់​ជា​ដើម។ ក្នុង​នោះ ក៏​មាន​មជ្ឈមណ្ឌល​ពិនិត្យ​ និង​ថែរក្សា​សុខភាព​លំដាប់​ខ្ពស់​មក​ពី​សិង្ហបុរី ដែល​មាន​ឆន្ទៈ​ចូល​មក​បម្រើ​វិស័យ​សុខាភិបាល​ខ្មែរ ឲ្យ​កាន់​តែ​ប្រសើរ​ផង​ដែរ។

The Bridge Lifestyle Mall មាន​ផ្ដល់​​ជម្រើស​នៃ​ការ​ញ៉ាំ​​ច្រើន​ប្រភេទ ជាមួយ​ហាង​កាហ្វេ​ និង​អាហារ​យីហោ​ល្បី​លំដាប់​ពិភពលោក​​យ៉ាង​ច្រើនសម្បូរ​បែប​ដូចជា ហាង ​Soups ​មក​ពី​ ម៉ាឡេស៊ី មាន Hot-Pots មក​ពី​ ​ចិន Milk Tea និង​ Bubble Tea មាន​ប្រភព​នៅ​ទីក្រុង​ហុងកុង ហាង Yakitori ពី​សិង្ហបុរី និង​ហាង​ BBQ រសជាតិ​ដើម​ពី​កូរ៉េ​ជាដើម។ អ្វី​ដែល​កាន់​តែ​រំភើបជាងនេះទៅទៀតសំរាប់ផ្សារទំនើបមួយនេះ នឹងមានម៉ាកក្រុមហ៊ុនអន្តរជាតិជាច្រើន ចាប់ផ្តើមបើកអាជីវកម្មនៅប្រទេសកម្ពុជាជាលើកដំបូងរបស់ខ្លួនផងដែរ។​

លើស​ពី​នោះទៅទៀត​ The Bridge Lifestyle Mall ក៏​មាន​លក់​ឧបករណ៍​អេឡិចត្រូនិក​​ច្រើន​​សម្បូរ​បែប រួម​មាន​ទូរស័ព្ទ​ដៃ គ្រឿង Accessories ឧបករណ៍តន្ត្រី ឧបករណ៍​សំឡេង ដែល​សុទ្ធ​តែ​ជា​ម៉ាក​ល្បីៗ នឹង​អាច​អង្រួន​ចិត្ត​អ្នក​​​និយម​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​​ទាំង​អស់​ជាប់​ចិត្ត​មិន​ខាន។

បែបផែននៃជីវិតមិនអាចខ្វះបានឡើយជាមួយនឹងការកម្សាន្ត The Bridge Lifestyle Mall ក៏​មាន​ទីតាំង​​កម្សាន្ត​​ដ៏​ធំ​មួយ​ សម្រាប់​កុមារ​តូចៗ និង​មនុស្ស​ធំ​​​រីករាយ​បាន​​ដោយ​ក្នុង​នោះ​មាន​ទាំង​ហ្គេម​​ជា​លក្ខណៈ Virtual Reality Gaming និង​បែប​​អេឡិចត្រូនិក។ ​

ការ​បើកជាផ្លូវការនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះ The Bridge Lifestyle Mall កំពុងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា។​

Source From: https://business-cambodia.com/2018/09/17/the-bridge-lifestyle-mall/

Leave a Reply

Your email address will not be published. Required fields are marked *