News

Check out real estate news updates

ផ្សារទំនើប AEON Mall III​ ទំហំ១៨ហិកតានឹងរំលេចខ្លួននៅភាគខាងត្បូងភ្នំពេញនៅឆ្នាំ ២០២៣

ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន បានប្រកាសថា ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិត នៅក្នុង ទី ក្រុង អាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ទីតាំងថ្មីនេះ នឹងក្លាយជាទីតាំងធំបំផុតរបស់ផ្សារទំនើប AEON នៅកម្ពុជា ខណៈ ផ្សារទំនើប AEON Mall III ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ៧ ហិកតា នៅជិតស្ថានទូតរុស្ស៊ី និងសណ្ឋាគារសូហ្វីតែល។ ​ផ្សារទំនើប AEON Mall IIត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ១០ ហិកតា នៅភាគខាងជើងរាជធានីភ្នំពេញ។

ទោះយ៉ាងណា ក្រុមហ៊ុនផ្សារទំនើបមួយនវនៅមិនទាន់បានបង្ហាញពី ទំហំទឹកប្រាក់ក្នុងការវិនិយោគនៅឡើយ ខណៈ AEON Mall II ដែល​មាន​ទំហំ១០ ហិកតា​ បាន​ចំណាយ​ទុន​វិនិយោគអស់ប្រមាណ ១២០​​លាន​​​ដុល្លារ​​អាមេរិកឯណោះ។

គួរជម្រាបផងដែរថា តំបន់ទី​ក្រុងរណប ING City ជាគម្រោង​សាងសង់​ទីក្រុង​ធំជាងគេមួយ នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ធំជាង​គេនៅ​តំបន់​អាស៊ី​អាគ្នេយ៍ផងដែរ ដែលនេះ ជាការ​វិនិយោគ​របស់លោក​ឧកញ៉ា អ៊ឹង ប៊ុនហូវ ស្ថិត​នៅភាគ​ខាងត្បូង​នៃរាជធានី​ភ្នំពេញ​ គ្របដណ្ដប់​​លើផ្ទៃដី​ជាង ២ ពាន់ហិកតា។

 

Leave a Reply

Your email address will not be published. Required fields are marked *