News

Check out real estate news updates

ផ្សារទំនើបអាចនឹងចាញ់ផ្សាររាយរងឬយ៉ាងណាខណៈកំណើន​ផ្សារ​នឹង​កើនឡើង​ ៧០%ឆ្នាំ២០២០

ផ្សារទំនើបនៅកម្ពុជាកំពុងមានការកើនឡើងស្របជាមួយនិងកំណើននៃការរីកចម្រើនរបស់វិស័យអចលនទ្រព្យ ជាក់ស្ដែងវិស័យអចលនទ្រព្យមានការកើនឡើងដូចជាសំណង់អគារ ខុនដូ ផ្សារទំនើបជាច្រើន​កំពុង​តែមាន​ការរីកលូតលាស់។

បើយោងតាមអ្នកនាង អាន សុធីតានាយិកា​ក្រុមហ៊ុន ស៊ី​ប៊ី​អ៊​រ​អ៊ី ខេ​ម​បូ​ឌា (CBRE Cambodia)បានឱ្យដឹងថា បច្ចុប្បន្ន​ផ្សារ​ទំនើប​ក្នុងស្រុក​មាន​ចំនួន​កើនឡើង ​និង​ខ្លះ​កំពុង​សាងសង់ ​ហើយ​ខ្លះទៀត​កំពុង​លេចចេញ​នូវ​រូប​រាង ​ដែលមាន​ទាំង​ការ​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​សរុប​ប្រមាណ​៦៥​ផ្សារ​ទំនើប​។

អ្នកនាង​ បន្តថា បញ្ហា​ប្រឈម ឬ​មិន​ប្រឈម ​យើង​ត្រូវធ្វើ​ផលធៀប​ ប្រៀបធៀប​ពី​ផ្គត់ផ្គង់​ចំនួន​ដែល​ដាក់​ប្រើ​ប្រាស់​​ក្នុងស្រុក​ នឹង​កម្លាំង​ទិញ​របស់​អតិថិជន​ធៀប​នឹង​ទីផ្សារ​ខាងក្រៅ​។​

ចំណែកក្នុងឆ្នាំ២០១៩នេះ ផ្សារបង្កើតថ្មីមានចំនួន១០ ដែលកើនឡើងប្រមាណ២៥%  ទៀតសោត នៅក្នុង​ឆ្នា​២០២០ កំណើនផ្សារនឹងកើនឡើង៧០%ទៀត ដែលអាចជាបញ្ហាបារម្ភមួយដោយផ្សារធំៗមានចំនួនប្រហែល៥ ទៅ ៦ គម្រោងនៅក្នុងឆ្នាំ២០២១​ ម៉្យាងវិញទៀត ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ មានចំនួនប្រមាណ២លាន នាក់តែប៉ុណ្ណោះ។

គួរជម្រាបផងដែរថា នៅពេលដែលផ្សារទំនើបកាន់តែច្រើនកំពុងប្រកួតប្រជែងគ្នា​នោះអាចជាឱកាស​មួយ​សម្រាប់​ផ្សាររាយរងដែលមានទីផ្សារទំលំទូលាយ ហើយក៏អាចមានការពេញនិយមច្រើនជាងផ្សារ​ទំនើប​ក្នុងការ​ទិញទំនិញ ឬឥវ៉ាន់ផ្សេងៗ ព្រោះតម្លៃនៅទីផ្សាររាយរងមានតម្លៃទាបជាងផ្សារទំនើប ខណៈដែលប្រជាជន​កម្ពុជា​ភាគច្រើនមានចំណូលមធ្យម។

More information visit: https://www.business-cambodia.com/public/article/the-market-in-cambodia-will-grow-by-70-by-2020

Leave a Reply

Your email address will not be published. Required fields are marked *