News

Check out real estate news updates

ផ្សារទំនើបស្តង់ដារអន្តរជាតិ រចនាប្លែកមិនធ្លាប់មាន កំពុងសាងសង់លើមហាវិថីសម្តេចតេ ជោ ឬផ្លូវ៦០ម៉ែត្រ

ផ្សារទំនើបកម្រិតស្តង់ដារអន្តរជាតិមួយ ដែលរចនាប្លង់មិនធ្លាប់ឃើញពីមុនមកនៅស្រុកខ្មែរនឹងលេចរូបរាងឡើងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេ ជោ ឬផ្លូវ៦០ម៉ែត្រ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សព្វថ្ងៃគម្រោងផ្សារទំនើបដ៏អស្ចារ្យនេះ កំពុងដំណើរការសាងសង់ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

គម្រោងផ្សារទំនើបមួយនេះបានរចនាឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ កម្រិតស្តង់ដារអន្តរជាតិដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន និងអាចបំពេញសេចក្តីត្រូវការទាន់ពេលរបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុក ដែលកំពុងតែមានទំនោររស់នៅតាមបែប lifestlye ប្រើប្រាស់សម្ភារទំនើបៗ។

ផ្សារទំនើបនេះស្ថិតនៅចំទីតាំងដ៏មានសក្តានុពល ក្នុងទីក្រុងរណបថ្មីភាគខាងត្បូង ដែលជាតំបន់អភិវឌ្ឍថ្មីនាថ្ងៃអនាគត។ តាមទំនោរនៃការវិនិយោគបច្ចុប្បន្ននេះឃើញថាតំបន់ភាគខាងត្បូងនេះនឹងមានមនុស្សរស់នៅកាន់តែច្រើន ហើយផ្សារទំនើបនេះនឹងជួយបំពេញតម្រូវការជាក់ស្តែងដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះផងដែរ។

ម្ចាស់គម្រោងផ្សារទំនើបនេះ បានបញ្ជាក់ថា សម្រាប់ការរចនាប្លង់នេះ ទទួលបន្ទុកដោយក្រុមហ៊ុនរចនាកម្រិតពិភពលោកមកពីសង្ហបុរី ដែលធ្វើអោយផ្សារទំនើបមួយនេះមានភាពទាន់សម័យ និងប្រកបដោយការច្នៃប្រឌិតខ្ពស់ខុសប្លែកពីផ្សារទំនើបផ្សេងៗក្នុងប្រទេសកម្ពុជា។

Source From: https://business-cambodia.com/2019/03/02/super-market-on-60-roads/

Leave a Reply

Your email address will not be published. Required fields are marked *