News

Check out real estate news updates

ផ្សារទំនើបសូរិយាបញ្ចប់ការជួសជុលនិងរំពឹងទាក់ទាញភ្ញៀវច្រើនជាងមុន

ភ្នំពេញ: មកដល់ពេលនេះ ផ្សារទំនើបសូរិយា បានធ្វើការជួសជុលនិងកែច្នៃ និងសាងសង់រួចហើយនូវផ្សារទេសចរណ៍ដែលស្ថិតនៅជាន់ទី៤ ដែលត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលទស្សនាកាន់តែច្រើន។

លោកស៊ុយ ទ្រីជំនួយការទីផ្សារផ្សារទំនើបសូរិយាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៩តុលាកន្លងមកថា ផ្សារទំនើបសូរិយា ជាផ្សារទំនើបដំបូងគេនៅកម្ពុជា ដែលមានកំពស់ជាង៥ជាន់ បច្ចុប្បន្នផ្សារទំនើបមួយនេះនៅជាន់ទី៤ គឺបានសាងសង់តូចលក់ទំនិញកែច្នៃតាមរចនាបថប្រពៃណីខ្មែរ ពិសេសជាងនេះនៅតាមតូបនីមួយៗ ភាគច្រើនគឺបានដាក់តាំងផលិតផលក្នុងស្រុកស្ទើរតែទាំងអស់។ ក្រៅពីនេះ ក៏មានបើកផ្សារម៉ាតដែលជាមានឈ្មោះកម្មសិទ្ធបញ្ញា ដ៏ល្បីនៅលើពិភពលោកផងដែរ ហើយត្រូវបានអ្នកគ្រប់គ្រងផ្សារនេះដាក់ឈ្មោះថា ផ្សារទេសចរណ៍។

លោកបន្តថា បន្ទាប់ពីជាន់ទី៤នៃផ្សារនេះ បានកែច្នៃតូបលក់ទំនិញដែលមានភាពទាក់ទាញនេះរួចមក គឺបានជំរុញអោយអតិថិជនចូលទិញទំនិញនានានៅក្នុងផ្សារសូរីយា គឺគេតែងតែចូលទៅទស្សនាផ្សារទេសចរណ៍នេះជាហូរហែផងដែរ។

លោកបន្តថា ជារួមការបង្កើតផ្សារទេសចរណ៍មួយនេះ គឺផ្សារមានគោលដៅច្រើន ក្នុងការលើកទឹកចិត្តអោយភ្ញៀវទេសចរចូលទស្សនា ជាពិសេស គឺផ្តល់ការបណ្តុះបណ្តាលរបាំសិល្បៈ និងលេងភ្លេងបុរាណខ្មែរនៅចុងសប្តាហ៍ផងដែរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងថា យ៉ាងហោចណាស់បច្ចុប្បន្ននៅកម្ពុជា មានផ្សារទំនើបតូច និងធំចំនួន១២ បាននិងកំពុងដំណើរការសាងសង់នៅឆ្នាំ២០១៨នេះ ហើយបើបូករួមជាមួយនឹងផ្សារទំនើប ដែលមានស្រាប់រាល់ថ្ងៃនេះផងនោះចំនួនផ្សារទំនើប ដែលភាគច្រើននៅភ្នំពេញ នឹងកើនឡើង២៨ទីតាំង។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនធ្លាប់បានថ្លែងថា ការសាងសង់ផ្សារកាន់ច្រើន គឺវាជាសញ្ញាដ៏ប្រសើរសម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រោះថាផ្សារទំនើបវាក៏ជាគោលដៅទេសចរណ៍ដ៏មានសារសំខាន់ ដែលត្រូវបានទាក់ទាញភ្ញៀវទេសចជាតិ អន្តរជាតិ អញ្ជើញទៅទស្សនាកំសាន្ត។

លោកក៏បានលើកទឹកចិត្តអោយ ផ្សារទំនើបទាំងនោះ ត្រូវជម្រុញការដាក់លក់ផលិតផលខ្មែរអោយបានច្រើន ដើម្បីបង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជា៕

Source From: https://www.propertyarea.asia/

Leave a Reply

Your email address will not be published. Required fields are marked *