News

Check out real estate news updates

ផ្សារទំនើបជាច្រើនបានផ្លាស់់ប្តូរតម្លៃអចលនទ្រព្យ នៅកម្ពុជាក្នុងឆ្នាំ២០១៩

បច្ចុប្បន្នកម្ពុជាកំពុងមានកំណើនផ្សារទំនើបជាច្រើនដែលនិងលេចចេញជារូបរាងជាបន្តបន្ទាប់គ្នា ដែលធ្វើឲ្យកម្ពុជាមានភាពទាក់ទាញយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគដែលវិស័យអចលនទ្រព្យក៏មានការរីកចម្រើនផងដែរ ហើយគម្រោងធំៗជាច្រើនកំពុងតែមានការសាងសង់នៅកម្ពុជា។

ចំណែកវិនិយោគិនក្នុងវិស័យអចលនទ្រព្យ បច្ចុប្បនន្នកំពុងផ្តោតលើការបង្តើតផ្សារទំនើបបែបសហគមន៍ និងផ្សារទំនើបទីប្រជុំជន ដែលផ្សារទំនើបទាំងពីរប្រភេទនេះចាត់ទុកថាជាការវិនិយោគដែលកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះការកើនឡើងនូវផ្សារទំនើបទាំងអស់នោះបានធ្វើឲ្យកម្ពុជាកាន់តែមានមុខមាត់លើឆាកអន្តរជាតិដែលសេដ្ឋកិច្ចកម្ពុជាមានការប្រសើរឡើង ដែលបានអូសទាញភ្ញៀវអន្តរជាតិជាច្រើនចូលមកទិញទំនិញជាច្រើនពីផ្សារទំនើបនៅកម្ពុជាដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពប្រសើរ។

ម៉្យាងវិញទៀតតម្លៃអលចនទ្រព្យនៅតំបន់ក្បែរផ្សារទំនើបទាំងនោះមានការកើនឡើងតម្លៃគួរឲ្យកត់សម្គាល់ដូចជា ផ្សារទំនើបអ៊ីអនម៉លសែនសុខ city និងផ្សារទំនើបម៉ាក្រូ ដែលបានផ្លាស់ប្តូរតម្លៃអចលនទ្រព្យនៅខណ្ឌសែនសុខ កាន់តែមានតម្លៃកើនឡើង។

ប៉ុន្តែកំណើនផ្សារទំនើបនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៩ នឹងធ្វើឲ្យតម្លៃជួលផ្ទៃក្រឡាមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលនេះនឹងធ្វើឲ្យតម្លៃមានការធ្លាក់ចុះ ហើយតម្លៃជួលផ្ទៃក្រឡាក្នុងទីផ្សារលក់រាយឬផ្សារទំនើបគឺនឹងមានការធ្លាក់ចុះ ដោយសារមានការបន្ថែមការផ្គត់ផ្គង់ពីផ្សារទំនើបផូឌៀម(ជាផ្សារស្ថិតក្នុងអគារឬគម្រោងណាមួយ) មានចំនួន១១៦.៦ ភាគរយ និងផ្សារទំនើបបែបសហគមន៍ ចំនួន១២៦.៣ ភាគរយ និងផ្សារទំនើបធំៗចំនួន ២៦.៤ ភាគរយ។

សូមបញ្ជាក់ផងដែរថា ផ្សារទំនើបចំនួន៩នៅរាជធានីភ្នំពេញគ្រោង នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩ រួមមាន The Olympia Mall, The Park, The Bridge, Phnom Penh Megamall, MiDTOWN Mall, Noro Mall, WB Arena, Chip Mong Baktouk CC, និង The Point។

Source From: https://business-cambodia.com/2019/03/03/many-supermarkets-have-changed-the-value-of-real-estate-in-cambodia-in-2019/

Leave a Reply

Your email address will not be published. Required fields are marked *