News

Check out real estate news updates

ផ្លូវ​៦០​ម៉ែត្រ និង​អុី​​អន​៣ ផ្តល់​ផលចំណេញ​ទ្វេដង​ដល់​ការវិនិយោគ​លំនៅដ្ឋាន​?

ស្របពេល​នៃ​កំណើន​ការអភិវឌ្ឍ​ផ្នែក​ដីធ្លី និង​ផ្ទះសម្បែង​កាន់តែច្រើន វិនិយោគិន​ជាច្រើន​បាន​បណ្តាក់ទុន ក្នុង​គម្រោង​សាងសង់​គេហដ្ឋាន ដើម្បី​ផ្គត់​ផ្ត​ង់​កំណើន​នៃ​តម្រូវការ​នៅពេល​បច្ចុប្បន្ន​។ មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​នៅ​ប៉ែក​ខាងត្បូង នៃ​ទីក្រុង​លំនៅដ្ឋាន Woodland Residence ជិត​នឹង​បញ្ចប់​ការសាងសង់  ដែល​បាន​កំពុង​ត្រៀមខ្លួន បង្ហាញ​ពី​ភាព​ឥតខ្ចោះ ដល់​អ្នកស្នាក់នៅ​។
​លក្ខណៈពិសេស​នៃ​គម្រោង Woodland Residence
​ជាមួយនឹង​ទីតាំង​ស្ថិត​នៅជាប់​ផ្លូវ ៦០ ម៉ែត្រ គម្រោង Woodland Residence មាន​លក្ខណៈពិសេស​ដាច់​គេ បើ​ប្រៀបធៀប​នឹង​គម្រោង​ផ្សេងៗ​។ គម្រោង​នេះ មាន​រចនាបថ​នាំយក​មកពី​ប្រទេស​សិង្ហ​បុរី ហើយ​ម៉ូដ​គេហដ្ឋាន​ផ្ទាល់ ក៏​ជា​ម៉ូដ​ថ្មី​ចុងក្រោយបង្អស់ នៅ​ប្រទេស​សិង្ហ​បុរី​ផងដែរ ដែល​ធ្វើ​ឲ្យ​សម្រស់​របស់​គេហដ្ឋាន​មាន​ភាព​ទាក់ទាញ​។
​គេ​បាន​សាង​សង់ផ្ទះ​សម្រាប់​គម្រោង​នេះ ដល់​ទៅ​បួន​ជាន់​។ មិនតែប៉ុណ្ណោះ គម្រោង​នេះ​ស្ថិត​លើ​ទីតាំង​ដែល​ប្រជុំ​ទៅដោយ​តំបន់​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​គម្រោង​ផ្សេងៗ​ទៀត ដែលជា​កត្តា​បន្ថែម ពីលើ​លក្ខណៈពិសេស​របស់​គម្រោង Woodland Residence ។
​លំនៅដ្ឋាន ៨៥ ខ្នង នៅក្នុង​គម្រោង​អភិវឌ្ឍន៍​នេះ មាន​៣ ប្រភេទ​ខុសៗ​គ្នា​ដូចជា វីឡា​កូនកាត់ ផ្ទះ​អាជីវកម្ម វីឡា​ភ្លោះ​និង​វីឡា​ឃ្វី​ន​។ ផ្ទះ​នីមួយៗ បាន​បំពាក់​ដោយ​គ្រឿងសង្ហារិម និង​គ្រឿង​បរិក្ខារ និង​មាន​កន្លែង​ចត​យានយន្ត​ធំ​ទូលាយ អាចដាក់​រថយន្ត​បាន​ចំនួន ២​។​
​នេះ​បើតាម​ប្រសាសន៍​របស់ អ្នកនាង រ៉េត មេត្តា ដែលជា​ប្រធាន​ផ្នែក​លក់​របស់​គម្រោង Woodland Residence​។
​ការផ្តល់ជូន​ពិសេស​សម្រាប់​អតិថិជន​
​យោងតាម​ការលើកឡើង​របស់ អ្នកនាង​រ៉េត មេត្តា ក្នុងពេល​បច្ចុប្បន្ន គម្រោង​នេះ​បានបញ្ចប់​ប្រមាណ ៧០% ហើយ​គ្រោង​នឹង​ប្រគល់​គេហដ្ឋាន​ជូន​អតិ​ថ​ជន នៅ​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​។
​រហូតមកដល់​ពេលនេះ យូ​នី​ត​សម្រាប់​លក់​នៅ​សក់​តែ​៦ យូ​នី​ត​ចុងក្រោយ​ប៉ុណ្ណោះ ដូចនេះ​អតិថិជន នឹង​ទទួលបាន​ការចុះ​តម្លៃ​ពិសេស និង​ការផ្តល់ជូន​ផ្សេងៗ​ទៀត ដែល​មិន​ធ្លាប់មាន សម្រាប់​ការទិញ​ភ្លាមៗ​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​ក៏​ផ្តល់ជូន​ការធានា ចំពោះ​ការកើនឡើង​ថ្លៃ​ផ្ទះ ក្រោយ​ពេលដែល​គេ​បានប្រគល់​ផ្ទះ ជូន​អតិថិជន​ផងដែរ​។​
​គម្រោង​យក្ស​នៅ​ប៉ែក​ខាងត្បូង​
​គម្រោង​ផ្សេងៗ​ជាច្រើន ត្រូវបាន​គេ​សាងសង់ឡើង​នៅក្នុង​តំបន់​នោះ ដូចជា​គម្រោង​អ៊ី​អន ៣ ដែល​ជះឥទ្ធិពល​វិជ្ជមាន​ជាច្រើន ដល់​តំបន់​នេះ​។ ចំណុច​ដំបូង​នោះ គឺ​វា​ផ្តល់ឱកាស​វិនិយោគ ដល់​វិស័យ​ផ្សេងៗ​ទៀត​។ វា​អាចជួយ​ឲ្យ​តម្លៃ​ផ្ទះសម្បែង​កើនឡើង ដែល​អាច​ជំរុញ​តម្លៃ​ផ្ទះជួល ឬ​តម្លៃ​ផ្ទះ​ទូទៅ ឲ្យ​កើនឡើង​តម្លៃ​ខ្ពស់​ផងដែរ​។ ចំណុច​ទី​ពីរ គឺ​វា​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​សម្បែង​រកចំណូលបាន​កាន់តែច្រើន ដោយ​គេ​អាច​ប្រកបមុខរបរ​ផ្សេងៗ ដើម្បី​ទាញយក​ប្រយោជន៍​ពី​សក្តានុពល​នៃ​តំបន់​នេះ​។​
​ស្របពេល​នៃ​កំណើន​នៃ​ចំនួន​អ្នក​ទៅ​រស់នៅ សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ ក៏​នឹង​ចាប់ផ្តើម​កើនឡើង​ហើយ វា​ក៏​ជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បម្រើ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ទាំងនោះ​។​
​ចំណុច​ដែល​ត្រូវ​ពិចារណា​មុននឹង​ទិញ​លំនៅដ្ឋាន​​ជាការ​ណែនាំ អ្នកនាង មេត្តា បានលើកឡើង​អំពី​ចំណុច​គួរ​ពិចារណា​មួយចំនួន ដែល​អតិថិជន​ត្រូវ​យកចិត្តទុកដាក់ នៅពេល​ទិញ​អចលនទ្រព្យ​ណាមួយ​៖
•​ ​ប្រវត្តិ​របស់​អ្នក​អភិវឌ្ឍន៍​៖ អតិថិជន ត្រូវ​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់ ទាក់ទង​នឹង​ប្រវត្តិ បទពិសោធន៍​ពីមុន​ដែល​អ្នក​អភិវឌ្ឍ​ធ្លាប់​បានធ្វើ​កន្លងមក​។ ក្រុមហ៊ុន​ល្អ អាចជួយ​ឲ្យ​យើង ជៀស​ផុតពី​ហានិភ័យ​ផ្សេងៗ​បាន​។​
•​ ​ទីតាំង​របស់​គម្រោង​៖ អតិថិជន​តែង​ចង់បាន​គម្រោង ដែល​អាច​ចំណេញ​ប្រាក់​ដល់​ខ្លួន ក្រោយពេល​ទិញ​រួចហើយ​។ ដូច្នេះ​អតិថិជន ត្រូវ​ស្វែងយល់​ចំពោះ​គម្រោង​នោះ​ថា​ស្ថិតនៅ​កន្លែង​ណា ឬ​មាន​គម្រោង​ណា​ផ្សេង ដែល​កំពុងតែ​សាងសង់​នៅ​តំបន់​នោះដែរ​ឬទេ ឬ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ មន្ទីរពេទ្យ ឬ​ផ្សារ​ទំនើប​ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *