News

Check out real estate news updates

ផ្លូវ​បំបែក​ពី​ផ្លូវជាតិលេខ៤ ទៅ​ឆ្នេរ​អូរត្រេះ នឹង​ត្រូវ​បិទ​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​២០​មិថុនា

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្អាកការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវលេខ​១៤៩ ដែល​តភ្ជាប់​ពីចំណុច​ផ្លូវជាតិ​លេខ៤ ក្បែរ​ទីបញ្ជាការ​កងរាជ​អាវុធហត្ថក្រុង​ទល់នឹង​ឆ្នេរ​អូរត្រេះ ជា​បណ្ដោះ​អាសន្ន ចាប់ពី​ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០១៩​តទៅ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៩។

ការ​ជូនដំណឹង​ខាងលើនេះ ដោយសារតែ​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​នេះ អាកាសធាតុ​ក្នុង​ខេត្តព្រះសីហនុ ​ទទួល​សម្ពាធ​ភ្លៀងធ្លាក់​ជាប់គ្នា​ដែលជា​ហេតុ​បណ្ដាល​ឲ្យផ្លូវក្នុង​ទីក្រុង​មួយចំនួន​រងការ​ជន់លិច​ និង​ខូចខាត​ជា​ដំណំ ជា​ពិសេស​លើ​កំណាត់ផ្លូវ​លេខ​១៤៩ ដែល​បាន​រងការ​ខូចខាត​យ៉ាងខ្លាំង និង​ដាច់ផ្លូវ​ជាច្រើន​កន្លែង។

រដ្ឋបាល​ខេត្ត​បាន​ស្នើសុំដល់​ប្រជាពលរដ្ឋ និងសាធារណជន​ទាំងអស់​ធ្វើ​ដំណើរតាម ផ្លូវវាង​ដទៃទៀត​ ដើម្បី​ទៅកាន់​តំបន់​នោះ។ រដ្ឋបាល​នឹង​ជូនដំណឹង​សារជាថ្មី​ ក្រោយពី​កំណាត់ផ្លូវនេះ​ត្រូវបាន​ធ្វើការ​ជួសជុល និង​សាងសង់​ចប់​ជា​ស្ថាពរ៕

Source From: http://kleykley.sabay.com.kh/article/1146501#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *