News

Check out real estate news updates

ផ្លូវ​តភ្ជាប់​រវាង​ស្រុក​សំឡូត​ទៅកាន់​ខេត្តកោះកុង ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំនេះ​

​ភ្នំពេញ​៖​ ​មន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​ការសាងសង់​ផ្លូវ​តភ្ជាប់​រវាង​ស្រុក​សំឡូត​ក្នុង​ខេត្ត​បាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ ​ទៅកាន់​ខេត្តកោះកុង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំនេះ​ហើយ​។​

លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី ២២​ ​កុម្ភៈ​នេះ​ថា​ ​គំរោង​សាងសង់​ផ្លូវ​តភ្ជាប់​រវាង​ស្រុក​សំឡូត​ ​ទៅកាន់​ខេត្តកោះកុង​ស្ថិត​ក្នុង​គំរោង​ថវិកា​ឆ្នាំ២០១៩ នេះ​ ​ហេតុ​នេះ​គំរោង​នេះ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំនេះ​ ​ប៉ុន្តែ​មិនទាន់​កំណត់ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​។​លោក​បន្ត​ថា​ ​រហូត​មកទល់​ពេលនេះ​ ​លោក​មិនដឹង​ពី​គំរោង​ថវិកា​ ​និង​ក្រុមហ៊ុន​ដែល​នឹង​សាងសង់​ស្ពាន​នេះនោះ​ទេ​។​

​លោក​បន្ត​ថា​ ​“​បើ​មិន​មានការ​ប្រែប្រួល​អ្វី​ទេ​នោះ​ ​គំរោង​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ហើយ​”​។​​ ផ្លូវ​ចេញពី​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង​ ​មាន​ប្រវែង​ជា១៩០គីឡូម៉ែត្រ​។​

ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ​ការសាងសង់​ផ្លូវ​នេះ​ ​មិន​ត្រឹមតែ​ជា​ការ​ធ្វើស​មា​ហរ​ណ​កម្ម​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ​ ​តែ​គោលដៅ​របស់​សម្តេច​តេជោ​ ​គឺ​ពង្រឹង​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​កម្ពុជា​ ​តាមរយៈ​ការកាត់បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង​ ​ដោយ​ផ្លូវ​នេះ​នឹង​សម្រួលការ​ដឹកជញ្ជូន​កសិផល​ដ៏​សម្បូរ​​បែប​នៅ​ភូមិភាគ​ពាយ័ព្យ​ ​ទៅកាន់​កំពង់ផែ​នៅ​ខេត្តកោះកុង​ដើម្បី​ដឹក​ចេញទៅ​កាន់​ប្រទេស​ទី២​ ​ដែល​ជា​ការកាត់​បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង​។​

លោក​បន្ត​ថា​ ​“​ការសាងសង់​ផ្លូវ​នេះ​ពិតជា​រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ​និង​ពង្រីក​ទីផ្សារ​កម្ពុជា​ជាមួយ​ប្រទេស​ដទៃទៀត​”​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ ​ក្នុង​ពេល​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅ​ ​ខេត្តកោះ​កុង​​កាលពី​ចុងឆ្នាំ​មុន​ថា​ ​ប្រជាជន​នៅ​តំបន់​នេះ​សូម​រង់ចាំ​បន្តិច​ ​ព្រោះ​សម្តេច​នឹង​សាងសង់​ផ្លូវ​នេះ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​៕​

Source from: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *