News

Check out real estate news updates

ផ្លូវ៦០ម៉ែត្រ កំពុងក្លាយជាទីលានប្រកួតគ្នារវាងអ្នកអភិវឌ្ឍអចលនទ្រព្យក្នុងស្រុក និងក្រៅស្រុក

តំបន់មហាវិថីផ្លូវ៦០ម៉ែត្រ (សម្តេចហ៊ុន សែន) កំពុងក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង ដែលគេអាចហៅថា ជាតំបន់សក្តានុពលថ្មី ដែលជាទីលានប្រកួតប្រជែងយ៉ាងខ្លាំងរវាងអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗពីបរទេស និងវិនិយោគក្នុងស្រុក។ ជាការពិតណាស់រយៈ៥ឆ្នាំ ឬ១០ឆ្នាំក្រោយ តំបន់មហាវិថីសម្តេចហ៊ុន សែន នឹងក្លាយជាតំបន់ដ៏មានសក្តានុពល១នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ លំអរទៅដោយសំណង់លំនៅឋានប្រណីតៗ អគារពាណិជ្ជកម្ម ផ្សារទំនើប និងសួនកម្សាន្តជាដើម។

លោក Ken Lo ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ថាគម្រោងធំៗជាច្រើនបានចាប់ផ្តើមដំណើរការសាងសង់ និងកំពុងរៀបចំការសាងសង់នៅតាមបណ្តោផ្លូវសម្តេច ហ៊ុន សែន។

ចំណែកអ្នកនាង Jessie Mao អ្នករៀបចំផែនការរបស់គម្រោង R&F City បានមានប្រសាសន៍ថាគម្រោងបានសិក្សាឃើញថាប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញជាពិសេសតាមបណ្តោយផ្លូវសម្តេច ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រគឺជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ។

អ្នកនាងបានបញ្ជាក់ថា​ «តម្លៃដីបានកើនឡើងខ្លាំងប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយបើប្រៀបធៀបទៅនឹងដីក្នុងតំបន់ផ្សេងទៀតនៅក្នុងទីក្រុង ហើយដីតំបន់ផ្លូវ៦០ម៉ែត្រមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍផ្សេងៗបន្ថែមទៀត។ ភាគខាងត្បូងនៃរាជធានីភ្នំពេញគឺពិតជាក្លាយជាមជ្ឈមណ្ឌលនៃក្រុងថ្មីមួយទៀតនាពេលអនាគត»។ អ្នកនាងបានបន្ថែមថា បច្ចុប្បន្ននេះដីក្នុងនៅក្នុងទីក្រុងកាន់តែចង្អៀតហើយតម្លៃក៏កាន់តែថ្លៃខ្លាំងពិសេសដីនៅតំបន់កណ្តាលក្រុងភ្នំពេញ។

បើធ្វើដំណើរតាមបណ្តោយមហាវិថីសម្តេចហ៊ុន សែន គេសង្កេតឃើញមានដំណើរការនៃការសាងសង់គម្រោងថ្មីៗជាច្រើនយ៉ាងសកម្ម មានទាំងបុរី លំនៅឋាន សួនកម្សាន្តជាដើម។

គម្រោងបុរីល្បីៗ ដូចជា បុរីជីបម៉ុង បុរីពិភពថ្មី និងបុរីប៉េងហួត ក៏បានចាប់ផ្តើមការវិនយោគរបស់ខ្លួននៅតាមបណ្តោយមហាវិថី ហ៊ុន សែននេះផងដែរ។

គម្រោង ទីក្រុងរណប ING City  មានទំហំ ២,៦០០ ហិកតាជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគម្រោងធំបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ​។ ហើយគម្រោងទីក្រុងរណប ING City មានគម្រោងអភិវឌ្ឍន៍ផ្សេងៗគ្នាជាច្រើនកំពុងដំណើរការសាងសង់ក្នុងនោះមានដូចជា៖ គម្រោងលំនៅដ្ឋាន ផ្សារទំនើប ពាណិជ្ជកម្ម និងកន្លែងលក់រាយ រួមនឹងសេវាកម្មទូទៅចម្រុះ។​

គម្រោង Urban Village មានទំហំ ៧.៦ ហិកតា គម្រោង Lingnan Garden​ មានទំហំ ២.១ ហិកតា និងគម្រោង R&F City ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ វិនិយោគដោយក្រុមហ៊ុន ចិន ឬក្រុមហ៊ុនបុត្រសម្ព័នរបស់ចិននៅកម្ពុជា បានចាប់យកទីតាំងនៅតាមបណ្តោយផ្លូវ សម្តេច ហ៊ុន សែននេះ។​

គម្រោងអគារធំៗកំពុងតែប្រកួតគ្នាសាងសង់អគាររៀងៗខ្លួនយ៉ាងមមាញឹក ដើម្បីបញ្ចប់គម្រោងរបស់ខ្លួនតាមការគ្រោងទុន ស្របពេលដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ ប្រជាពលរដ្ឋកាន់តែមានចំនួនច្រើន និងចំណូលរកបានកាន់តែកើនផងដេរ។

គួរជម្រាបថា មហាវិថី​សម្តេច​ហ៊ុន សែន ឬ​​ផ្លូវ ៦០​ម៉ែត្រ​នេះ មាន​ប្រវែង​សរុប ៩,១៦០​ម៉ែត្រ ទទឹង​អ៊ុត​កៅស៊ូ ៣០​ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​១៥​ម៉ែត្រ​សងខាង​សរុប ៦០​ម៉ែត្រ។ ហើយមហាវិថី​នេះ ឆ្លងកាត់​បឹង​ជើងឯក​ និង​បឹង​ទំពុន ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែក​កំពឹស ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ហើយមហាវិថី ត្រូវ​បាន​សាងសង់ដោយ​ក្រុមហ៊ុន ING Holding Co., Ltd របស់​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ ដោយ​ចំណាយ​ថវិកា ៧៦ លាន​ដុល្លារ​អា​មេ​រិ​ក៕

Source From: https://business-cambodia.com/2018/11/30/hun-sen-road-attract-investor-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *