News

Check out real estate news updates

ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ​នឹងចំណាយពេលត្រឹម ៤៨ខែក្នុងការសាង​សង់​ខណៈ​បើកការដ្ឋាននៅ​ចុងខែនេះ

ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នឹងចំណាយពេលត្រឹមតែ ៤៨ខែ ស្មើនឹង៤ឆ្នាំ ក្នុងការសាងសង់ ខណៈផ្លូវនេះនឹងបើក ការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើយោង តាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណការណ៍។

ផ្លូវនេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០លាន​ដុល្លារមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឹងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយ សួនច្បារ នៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ដោយបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

គួរឲ្យដឹងផងដែរថា ហើយផ្លូវល្បឿនលឿននឹងត្រូវឆ្លងកាត់៤ រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ ជាមួយកន្លែងសម្រាប់ឈប់សម្រាកចំនួន ៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ។

នៅអមសងខាង ផ្លូវមានរបងដើម្បីការពារសត្វពាហនៈដើរឆ្លងកាត់, មានរបាំងការពារ សំឡេង សរុប ប្រវែង ៥៧,១៩គីឡូម៉ែត្រ នៅតាមតំបន់ទីប្រជុំជន ដើម្បីការពារសំឡេងរំខានដល់ប្រជាពលរដ្ឋ ព្រម ទាំង ទុក កន្លែងមនុស្ស និងសត្វព្រៃដើរឆ្លងកាត់ចំនូន ៣៥២កន្លែង៕

Source From: https://business-cambodia.com/2019/03/04/the-high-speed-line-in-phnom-penh-sihanoukville-will-take-48-months-to-build-as-the-site-opens-later-this-month/

Leave a Reply

Your email address will not be published. Required fields are marked *