News

Check out real estate news updates

ផ្លូវជាតិសំខាន់ពីរកំពុងមានសក្កានុពលខ្លាំងក្នុងវិស័យអចលនទ្រព្

វិស័យអលចនទ្រព្យនៅកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងមែនទែន ដែលធ្វើឲ្យមានការសាងសង់ជាច្រើនរីកដុះដាលពេញផ្ទៃប្រទេសកម្ពុជាដែលបានកែប្រែកម្ពុជាឲ្យទៅជាប្រទេសមួយដែលពោរពេញទៅដោយអគារខ្ពស់ៗ ខុនដូរប្រណិត ផ្សារទំនើបជាច្រើនផងដែរ។

ម៉្យាងវិញទៀតការអភិវឌ្ឍផ្លូវជាតិសំខាន់ៗនៅកម្ពុជាក៏បានធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ហើយក្នុងនោះផងដែរមានផ្លូវជាតិសំខាន់ចំនួនពីរដែលកំពុងតែមានសក្កានុពលខ្លាំងក្នុងវិស័យអចលនទ្រព្យនោះគឺ៖

១.ផ្លូវជាតិលេខ១

ផ្លូវជាតិលេខ១ ត្រូវបានគេមើលឃើញថា គឺជាផ្លូវជាតិដែលមានសក្តានុពលជាងគេ ក្នុងការវិនិយោគរោងចក្រ ឬតំបន់សេដ្ឋកិច្ចពិសេស ដោយហេតុផលថា តាមបណ្តោយផ្លូវនេះ គឺមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រល្អយ៉ាងពិសេស ដែលមានកំពង់ផែ មានផ្លូវជាតិតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រំដែនវៀតណាម រួមមានខេត្តព្រៃវែង និងស្វាយរៀង ដែលសំបូរទៅដោយកម្លាំងពលកម្ម។

សម្រាប់ផ្លូវជាតិលេខ១នេះផងដែរ គម្រោងផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ហើយខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

២.ផ្លូវជាតិលេខ៥១

ផ្លូវជាតិលេខ៥១កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យជាពិសេសគឺវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះដោយសារផ្លូវនេះនឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងនៅថ្ងៃអនាគត និងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ផ្លូវជាតិលេខ៥១ មាន​សក្តានុពល​ខ្លាំង សម្រាប់​វិស័យ​ឧស្សាហកម្ម និង​លំនៅដ្ឋាន ដែលជាតំបន់ខ្ពង់រាបមិនលេចទឹក ដោយ​ត​ភ្ជាប់​គ្នា​រវាង​ផ្លូវជាតិ​សំខាន់ៗ មាន​ផ្លូវ​វ​រថភ្លើង​ឆ្លងកាត់ ពី​ចំណុច​ផ្សារ​បាត់ដឹង និង​ស្ថិត​នៅជាប់​តំបន់​វិនិយោគ​ថ្មី នៃ​ខណ្ឌ​ព្រែក​ព្នៅ​។ ចំណុច​ទាំងនេះ ជា​អំណោយផល​ល្អ សម្រាប់​តំបន់​ទាំងមូល​៕

Source From: https://business-cambodia.com/2019/02/28/real-estate-of-national-road/

Leave a Reply

Your email address will not be published. Required fields are marked *