News

Check out real estate news updates

ផ្លូវជាតិលេខ ៣ នឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ២១៩ លានដុល្លារអាមេរិក

ទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត)។ ផ្លូវមួយខ្សែនេះ ត្រូវបានគេជឿជាក់ថាមានគុណភាពខ្ពស់និងប្រើប្រាស់បានយូរ។ (too much praising, I think should remove) ថវិកានៃការអនុវត្តគម្រោងនេះ គឺបានមកពីហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រុមហ៊ុនដែលនឹងសាងសង់ផ្លូវជាតិលេខ ៣ ត្រូវបានគេស្គាល់ថា ជាសាជីវកម្មស្ពានថ្នល់ចិនហើយត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន ដែលមានរយៈពេលសាងសង់ ៤៨ ខែ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៣ ថា នៅចុងរដូវវស្សា ផ្លូវជាតិលេខ ៣ នឹងត្រូវបានសាងសង់ជាបេតុងប្រភេទ(AC) ដែលមានគុណភាពអាចប្រើប្រាស់បាន ទៅ ១២ ឆ្នាំ។ ក្នុងនោះ ក៏មានការជួសជុលបណ្តោះអាសន្នដើម្បីសម្រួលចរាចរណ៍។

កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង។

ឯកឧត្តមក៏បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់បន្តស្រោចទឹកផ្លូវឱ្យបានញឹកញាប់ក្នុងពេលសាងសង់ ដើម្បីងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ ជួយកាត់បន្ថយធូលីដល់អ្នកដែលអាចមានជម្ងឺ និងកាត់បន្ថយគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ។

ផ្លូវជាតិលេខ ៣ នឹងត្រូវជួសជុលជាបណ្ដោះអាសន្នប្រហែល ២០ គីឡូម៉ែត្រនៅចុងខែធ្នូដើម្បីរៀបចំព្រឹត្តិការណ៍ធំៗ ចំនួន ២ រួមមាន បុណ្យសមុទ្រនៅខេត្តកំពត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០។

More information visit: https://www.construction-property.com/km/national-road-3-phnom-penh-kampot-will-cost-more-than-us219-million/

Leave a Reply

Your email address will not be published. Required fields are marked *