News

Check out real estate news updates

ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានចុះហត្ថលេខាហើយគ្រោងនឹងសាងសង់ក្នុងរយៈពេល៣ខែទៀត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារនីហរ័ណអាហរ័ណចិនសំរាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញព័ត៌មាន Fresh News។

កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។

យោងតាមប្រភពដដែលបានឲ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាប្រភេទផ្លូវ ៤គន្លង ដែលមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ និងទទឹងតួផ្លូវសរុប ២៥ម៉ែត្រ។ ផ្លូវនេះនឹងតភ្ជាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ 14+105 ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ 24+840 ដោយត្រូវឆ្លងកាត់ផ្លូវជាតិលេខ ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ 21+200 កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ 22+800 និងកាត់ផ្លូវជាតិលេខ ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ 18+400 និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។

ទាក់ទងទៅនឹងការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះគឺស្ថិតក្រោមកិច្ចសន្យាសាងសង់រវាងក្រសួងសាធារណការនិងដឹកជញ្ជូនជាមួយនឹងក្រុមហ៊ុនសំណង់សៀងហៃចិនដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាន់អានមកពីប្រទេសចិន។

ដោយឡែកទាក់ទងទៅនឹងកាលបរិច្ឆេទនៃការការសាងសង់គឺមិនទាន់បានកំណត់នៅឡើយ។

ឯកឧត្តម វ៉ា ស៊ឹម សុរិយា ដែលជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា«ជាទូទៅក្រោយពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការសាងសង់នឹងអាចចាប់ផ្តើមក្នុងរយៈពេល៣ខែបន្ទាប់»។

http://www.construction-property.com/khread-news-1299

Leave a Reply

Your email address will not be published. Required fields are marked *