News

Check out real estate news updates

ផ្ទះពលរដ្ឋនៅខេត្តកណ្តាលត្រូវ​រំកិលថយក្រោយ១៥ម៉ែត្រពីអ័ក្សផ្លូវ ខណៈមន្ទីរនឹងពង្រីកចញ្ចើមផ្លូវ

មន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក-លោស្រី បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ១៤, ផ្លូវជាតិលេខ២០បេ, ផ្លូវជាតិលេខ២១, ផ្លូវជាតិលេខ២១អា, ផ្លូវជាតិលេខ២១បេ, ផ្លូវជាតិលេខ៣៤, ផ្លូវជាតិលេខ១១០, ផ្លូវជាតិលេខ១៥១អា ឲ្យបានជ្រាបថា  មន្ទី នឹងចាប់ផ្តើមពង្រីកចិញ្ជើមផ្លូវ ១៥ម៉ែត្រពីអ័ក្សផ្លូវនីមួយៗ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ។

អាស្រ័យហេតុនេះ សូមសំណូមពរដល់បងប្អូនដែលមានលំនៅដ្ឋាន ឬបានប្រកបអាជីវកម្ម នៅតាមបណ្តោយផ្លូវដូចបានរៀបរាប់ខាងលើ សូមរំកិលថយយ៉ាងតិចឲ្យបាន ១៥ម៉ែត្រ ពីអ័ក្សផ្លូវនីមួយៗ។

តាមរយៈសេចក្ដីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សង្ឃឹមយ៉ាងជឿជាក់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន និងក្បាលដីជាប់ផ្លូវជាតិខាងលើ ជួយចូលរួមសហការអនុវត្ត សម្រាប់ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *