News

Check out real estate news updates

ផ្ទះតម្លៃទាបរាប់ម៉ឺនខ្នងនៅកូរ៉េខាងត្បូងលក់ដាច់គ្មានសល់ខណៈកម្ពុជាកំពុងដើរផ្លូវនេះ!

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ បានឱ្យដឹងថា ប្រជាជនទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ កំពុងមានការ​សម្រុកទីរស់នៅទីប្រជុំជន ហើយធ្វើឱ្យមានបង្វះខាតលំនៅដ្ឋានកើនឡើងជាលំដាប់។

ហេតុនេះហើយរដ្ឋាភិបាលប្រទេសកូរ៉េ បានចេញនូវគោលការណ៍ ឬអាចហៅបាន​ថាជាការ​អភិវឌ្ឍផ្ទះ​តម្លៃទាប ប៉ុន្តែមានគុណភាពខ្ពស់ ដែលត្រូវបានប្រកាសចេញកាលពីឆ្នាំ២០១៨។

ប៉ុន្តែបច្ចុប្បន្ននេះ បើតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃប្រទេសកូរ៉េបានចេញនួវគម្រោង​សាងសង់​ផ្ទះតម្លៃទាបនៃរហូតរាប់ម៉ឺនខ្នង ក្នុងខែឧសភា មិនថានៅក្នុងទីក្រុងឬក៏នៅជាយក្រុងនោះទេ​ គឺដើម្បីពង្រីកទីក្រុង និង​បំពេញ​នូវតម្រូវរបស់ប្រជាជនថែមទៀត។

លំនៅដ្ឋានទាំងនោះត្រូវបានលក់ដាច់គ្មានសល់ និងលក់ដាច់ខ្លាំងរហូតផ្គត់ផ្គង់មិនទាន់តម្រូវការទៀតផង ព្រោះជាលំនៅដ្ឋាន​តម្លៃទាប ហើយសម្រាប់អ្នកមានជីវភាពមធ្យមគឺអាចមនាលទ្ធភាពទិញ ហើយអាចរស់នៅក្នុងទីក្រុងបានថែមទៀត មិនត្រឹម​តែប៉ុណ្ណោះទេ អាចធ្វើឱ្យមានភាពងាយស្រួលក្នុងការបំពេញការងារ។

គួរជម្រាបផងដែរថា វិស័យអចលនទ្រព្យនៅកូរ៉េខាងត្បូងកំពុងតែមានរីកចម្រើនជាលំដាប់ដែលមានការវិវត្តន៍យ៉ាងល្អ ជាមួយ​ការអភិវឌ្ឍលំនៅដ្ឋានបែបទំនើបៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ មិនចាញ់នៅតាមបណ្តាប្រទេសដទៃឡើយ។

ហើយម៉្យាងវិញទៀត ទីក្រុងសេអ៊ូល ដែលគេស្គាល់ថាជារាជធានីនៃប្រទេសកូរ៉េកំពុងមានការរីកចម្រើនយ៉ាងខ្លាំងបំផុត ជាមួយ​កម្រិត GDP ខ្ពស់រហូតដល់ ៧៧៩.៣ ពាន់លានដុល្លារ ដែលឈរនៅក្នុងទីក្រុងអ្នកមានលំដាប់ទី៤ ទូទាំងពិភពលោក។

គួរជម្រាបផងដែរថា មិនត្រូវតែនៅប្រទេសកូរ៉េខាងត្បូងនោះទេ ដែលកំពុងតែអភិវឌ្ឍន៍នូវគម្រោងផ្ទះតម្លៃទាបនេះ នៅកម្ពុជា​ក៏កំពុងតែអនុវត្តន៍នូវគម្រោងផ្ទះតម្លៃសមរម្យជាច្រើនគម្រោងផងដែរ សម្រាប់បំពេញនូវតម្រូវការផ្ទះ និងជួយធ្វើឱ្យអ្នក​ដែល​មានចំណូលមធ្យមអាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបាន។

More information visit: https://www.business-cambodia.com/public/article/tens-of-thousands-of-low-cost-homes-in-south-korea-sell-out-as-cambodia-moves-on

Leave a Reply

Your email address will not be published. Required fields are marked *