News

Check out real estate news updates

ផ្ទៃដីដាំដុះនៅកម្ពុជាអាចនឹងថយចុះក្នុងឆ្នាំ២០១៩ព្រោះមូលហេតុទាំងនេះ

នាពេលវដូវភ្លៀងធ្លាក់ ឬក៏រដូវវស្សាគឺជារដូវមួយដែលអាចប្រកបរបប​កសិកម្មបានល្អដោយមានទឹកប្រើប្រាស់​សម្រាប់​កា​រដាំដុះស្រូវ និងដំណាំផ្សេងៗបានយ៉ាងល្អផងដែរ។

ម៉្យាងវិញទៀត នាពេលរដូវវស្សាក៏អាចធ្វើឱ្យការធ្វើកសិកម្មមានការធ្លាក់ចុះផងដែរ ដោយជាក់ស្ដែងវិស័យ​កសិកម្ម​នៅ​កម្ពុជាអាចនឹងឈរទ្រឹងនៅរង្វង់១,៦% នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ជាមួយគ្នានេះផងដែរ ដោយសារតែកំណើន​ផលិតផល​ទាប ទាំង​ដី និង​ពលកម្ម​, ភាព​មាន​កម្រិត​នៃ​ការវិនិយោគ​នៃ​វិស័យ​​កែច្នៃ​កសិផល​, ថ្លៃដើម​ផលិតកម្មខ្ពស់ គឺ​​ជាមូលហេតុដែលធ្វើឱ្យការ​ធ្វើកសិកម្មធ្លាក់​ចុះខណៈ​វិស័យក​សិកម្ម​នៅ​កម្ពុជាអាចនឹងឈរទ្រឹង។

ដោយសារហេតុនេះហើយទើបអាចធ្វើផ្ទៃដីដាំដុះនៅកម្ពុជាមានថយចុះ ម៉្យាងវិញទៀតកសិកម្មនៅប្រទេសកម្ពុជា​នៅ​មាន​ការខ្វះ​ខាតនៅឡើយ ដោយសារមានកត្តាជាច្រើនរួមផ្សំគ្នា​ដែលធ្វើឱ្យមានផល​ប៉ះពាល់ការធ្វើការកសិកម្មដូចជា កសិករខ្វះជំនាញ ការធ្វើកសិកម្មខ្វះបច្ចេកទេស បញ្ហាអាកាសធាតុប្រែប្រួល និងមានកត្តា​រួមផ្សំ​គ្នាជា​ច្រើន​ទៀត​ផងដែរ។

បើយោងតាមក្រសួងកសិកម្ម​ បានឱ្យដឹងផងដែរថា នៅឆ្នាំ២០២០វិស័យកសិកម្មអាចនឹងល្អប្រសើរឡើងនូវរង្វង់១,៧%នៃសេដ្ឋកិច្ចជាតិ ដែលនេះក៏អាចជាសញ្ញាល្អប្រសើរមួយផងដែរចំពោះវិស័យកសិកម្មនៅកម្ពុជា។

គួរជម្រាបផងដែរថា នៅក្នុងរដូវភ្លៀងគឺអាចមានផលប៉ះពាល់ដល់វិស័យមួយចំនួន និងអាជីវកម្មមួយចំនួនផងដែរ ដោយសារតែមានការរាំងស្ទះពីការប្រែប្រួលអាកាសធាតុដូចជាវិស័យសំណង់ ការប្រកបរបបរកស៊ីមួយចំនួន។

Source From: https://www.business-cambodia.com/public/article/cultivated-areas-in-cambodia-may-decrease-in-2019-due-to-these-reasons

Leave a Reply

Your email address will not be published. Required fields are marked *