News

Check out real estate news updates

ផែនការទាំង៧ របស់ប្រធានអាណិត្តទី២របស់សមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា

សមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការរីកចម្រើន និងមានតួនាទី​យ៉ាង​សំខាន់​ដែលបានជួយឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាទៅលើវិស័យអចលនទ្រព្យ ដោយបាន​សហការជាមួយនិង​សមាគមន៍​​សំណង់ សមាគមន៍អ្នកវាយ​តម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជាក្នុង​គោលបំណងជួយពង្រីកសេដ្ឋកិច្ច​កម្ពុជាឲ្យ​មាន​ការរីកចម្រើនកាន់តែល្អ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ សមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋានត្រូវបានបោះឆ្នោតជ្រើសរើសប្រធាន ដោយលោកឧកញ៉ា លី ហួរ ជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានជាប់ឆ្នោត បន្តធ្វើជាប្រធានសមាគមន៍អភិវឌ្ឍន៍លំនៅដ្ឋាន អាណិត្តទី២(ឆ្នាំ២០១៩ដល់ឆ្នាំ២០២១)។

បន្ទាប់ពីជាប់ឆ្នោតជាប្រធានសមាគមន៍អភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អាណិត្តទី២ លោកឧកញ៉ា លី ហួមានទិសដៅនិងផែនការយុទ្ធសាស្រ្ត ៧ចំនុចរួមមាន៖

១-​ពង្រីក​កិត្យានុភាព របស់​សមាគម ឲ្យ​អ្នកវិនិយោគ​សំណង់ក្នុងស្រុក និង​អន្ដរជាតិ បាន​ស្គាល់​កាន់តែខ្លាំង​

២-​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​សំណង់​លំនៅឋាន​ថ្មីៗ ចូល​ជា​សមាជិកសមាគម ឲ្យ​បានជា​អតិបរិមា​

៣-​បង្កើត​វេទិកា​ធុរកិច្ច​ក្នុងស្រុក​សម្រាប់​ពង្រឹង និង​ពង្រីក​ទំនាក់ទំនងជាមួយ​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ទាំង​ក្របខណ្ឌ​សមាគម និង​សមាគម ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ក្នុងស្រុក និង​អន្ដរជាតិ

៤-​ពង្រឹង​ផ្ទៃក្នុង​សមាគមឲ្យ​កាន់តែ​រឹងមាំ តាមរយៈ​ការរៀបចំ​ប្រជុំ​ផ្ទៃក្នុង ធ្វើ​សន្និបាត​វិសាមញ្ញ ពិភាក្សា​ពី​បញ្ហា​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការវិនិយោគ​របស់​សមា​ជិ​ក​-​សមាជិកា​

៥-​បង្កើត​យន្ដការ​ភាពជា​ដៃគូ​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ដែលមាន​ភាគី​ពាក់ព័ន្ធ និង​ទទួលខុសត្រូវ តាម​វិស័យ​នីមួយៗ ដូចជា​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​រ អគ្គនាយដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ អគ្គិសនី​កម្ពុជា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ស្ថាប័ន​មួយចំនួនទៀត​

៦-​បង្កើត​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ទិន្នន័យ​អចលនទ្រព្យ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​

៧-​រៀបចំ​ដំណើរ​ទស្សនកិច្ច កិច្ចប្រជុំ ចូលរួម​សន្និបាត ជូន​សមាជិក​-​សមាជិកា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស​គ្រប់គ្រង​សំណង់​ថ្មីៗ នៅក្នុង​តំបន់ និង​អន្ដរជាតិ​។

More information visit: https://www.business-cambodia.com/public/article/the-seven-plans-of-the-second-housing-authority-of-cambodia-housing-developers-association

Leave a Reply

Your email address will not be published. Required fields are marked *