News

Check out real estate news updates

ប្រភេទផ្ទះទាំង៣ ដែលទិញមកហើយដឹងតែខាត៩៩ភាគរយ

ការវិនិយោគលើផ្ទះ មិនប្រាកដថាអ្នកនឹងទទួលបានផលចំណេញ ទាំងអស់នោះទេ ប្រសិនបើអ្នកជ្រើសរើសប្រភេទផ្ទះ ខុស។

ដើម្បីជាគន្លឹះក្នុងការទិញផ្ទះសម្រាប់កុំឲ្យខាត អ្នកនាង ជា សុភារុណ ប្រធានក្រុមផ្នែកលក់ផ្ទះ បុរីភ្នំពេញថ្មី បានលើកឡើង នូវផ្ទះចំនួន៣ប្រភេទ ដែលទិញមកហើយនឹងខាត ក្នុងនោះរួមមាន៖

១. ផ្ទះ ចាស់ពេក

កាលណាផ្ទះចាស់ពេក តម្លៃក៏ត្បិតតែមិនសូវខ្ពស់ ប៉ុន្តែវាមិនប្រាកដថា វាក្រោមទីផ្សារដែរ បើអ្នកមិនមានបទពិសោធន៍ វាយ​តម្លៃ។ ហើយប្រសិនបើអ្នកទិញមកហើយ កុំសង្ឃឹមថានឹងទទួលបានផលចំណេញឡើយ ព្រោះវា​តម្រូវឲ្យអ្នក​ជួសជុល ច្រើន កន្លែង ហើយបើផ្ទះចាស់ខ្លាំងពេក វាតម្រូវឲ្យធ្វើថ្មី ដែលនេះ នឹងធ្វើឲ្យអ្នកចំណាយលុយច្រើន ហើយលក់ចេញបានត្រឹម​តម្លៃទីផ្សារ​ប៉ុណ្ណោះ។

២. ផ្ទះឆ្ងាយពីក្រុង និងផ្ទះដាច់ស្រយាល

ផ្ទះដែលទិញហើយ កប់ចោល គឺការជ្រើសរើសទិញផ្ទះដែលនៅឆ្ងាយក្រុង និងផ្ទះដែលចូលទៅក្នុងជ្រៅពីផ្លូវជាតិ ដែលនេះ មិនមែនជាតម្រូវការសម្រាប់អ្នកដែលចង់បានផ្ទះរស់នៅ។ ត្បិតតែវាមានភាពស្ងប់ស្ងាត់ ប៉ុន្តែវាហាក់ឆ្ងាយពីសាលារៀន មន្ទីពេទ្យ ដែលនេះជាភាពលំបាកសម្រាប់អ្នកចង់បានផ្ទះ។

៣. ផ្ទះមានទំនាស់

អ្នកត្រូវចំណាំថា ប្រសិនបើមានផ្ទះ ដែលគេលក់ថោក អ្នកមិនត្រូវស្រវាទិញនោះទេ ដែលបញ្ហានៅពីក្រោយការលក់ថោកនោះ អាច ម្ចាស់ផ្ទះ ជាប់បំណុល ឬជាផ្ទះមានទំនាស់ ដូចនេះ ប្រសិនបើផ្ទះនោះជាផ្ទះមានទំនាស់ ដាច់ខាតត្រូវដើរចេញពីវា​ជាបន្ទាន់ ទោះបីជាគេឲ្យប្លង់រឹងក៏ដោយ។

Leave a Reply

Your email address will not be published. Required fields are marked *