News

Check out real estate news updates

ប្រទេសថៃរឹតបន្តឹងបទប្បញ្ញត្តិកម្ចីទិញផ្ទះ

ដើម្បីកាត់បន្ថយសកម្មភាព «ការប៉ាន់ប្រមាណ» ក្នុងទីផ្សារលំនៅដ្ឋានដែលអាចបង្កឲ្យមានហានិភ័យហិរញ្ញវត្ថុធនាគារកណ្តាលរបស់ប្រទេសថៃកាលពីដើមខែតុលានេះបានប្រកាសច្បាប់ថ្មីដែលនឹងរឹតបន្តឹងលក្ខខណ្ឌ «កិច្ចព្រមព្រៀងឲ្យខ្ចីប្រាក់»។

ចាប់ពីខែមករា ឆ្នាំ ២០១៩ ពិដាន ៨០ ភាគរយនឹងត្រូវកំណត់ពីលើសមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចី LTV សម្រាប់ផ្ទះដែលមានតម្លៃច្រើនជាង ១០ លានបាត ឬស្មើ ៣០៦.៤៦៦ដុល្លារអាមេរិក។ ក្នុងន័យនេះ អ្នកទិញលំនៅដ្ឋានត្រូវបង់ប្រាក់តិចបំផុត២០ភាគរយមុន។ ការកំណត់ថ្មីនេះក៏នឹងត្រូវអនុវត្តចំពោះការទិញផ្ទះទីពីរឬច្រើនជាងនេះផងដែរ។

លោក Sakkopop Panyanukul ប្រធានអង្គភាពស្ថិរភាពហិរញ្ញវត្ថុនៃធនាគារថៃបានប្រាប់សារព័ត៌មាន Bloomberg ថា «ការកើនឡើងការប្រកួតប្រជែងក្នុងចំណោមធនាគារក្នុងវិស័យផ្តល់កម្ចីទិញផ្ទះបាននាំឲ្យមានការធ្លាក់ចុះស្តង់ដារឥណទានហេតុនេះទើបមានគោលការណ៍ណែនាំថ្មីនេះ»។

យោងតាមធនាគារកណ្តាលរបស់ប្រទេសថៃបានឲ្យដឹងថាប្រមាណជា៥០ភាគរយនៃវត្ថុបញ្ចាំថ្មីទាំងអស់នៅត្រីមាសទី២ឆ្នាំ២០១៨ នេះមានសមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចី LTV ច្រើនជាង ៩០ ភាគរយហើយខ្លះរហូតដល់ទៅ១០០ ភាគរយដោយគ្មានការបង់ប្រាក់ចុះបញ្ជី។

Source From: https://www.construction-property.com/khread-news-1505/

Leave a Reply

Your email address will not be published. Required fields are marked *