News

Check out real estate news updates

ប្តូរទិសដៅវិនិយោគតែបន្តិចសោះធ្វើឱ្យអចលនទ្រព្យនៅវៀតណាមរីកចម្រើនទ្វេដងក្នុង១ឆ្នាំ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា អ្នកវិភាគម្នាក់បាននិយាយថា​កា​រផ្លាស់​ប្តូរ​ដើម្បីអភិវឌ្ឍន៍គម្រោងអចលនទ្រព្យទេសចរណ៍គឺជាវិធីថ្មីមួយសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដំណើរការបន្ត ដោយសារ​​ទីផ្សារលំនៅដ្ឋានបានស្ងប់ស្ងាត់បន្ទាប់ពីការអភិវឌ្ឍដ៏ក្តៅគគុកជាច្រើនឆ្នាំ។

លោកក៏បានលើកឡើងពីរបាយការណ៍មួយរបស់ VinaCapital ដោយនិយាយថាអត្រាកំណើនប្រាក់ចំណេញរបស់​ក្រុមហ៊ុនអចលនទ្រព្យត្រូវបានព្យាករថានឹងធ្លាក់ចុះពី 100 ភាគរយនៅឆ្នាំ 2018 ដល់ 17 ភាគរយនៅឆ្នាំនេះ។

ប៉ុន្តែនៅក្នុងឆ្នាំ 2014-2017 ចំនួនគម្រោងវិនិយោគដែលបានបើកសម្រាប់លក់បានកើនឡើងទ្វេដង​ក្នុងមួយ​ឆ្នាំ​ដែលនាំមកនូវប្រាក់ចំណេញដល់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាព​បាន​ផ្លាស់ប្តូរ ហើយក្រុមហ៊ុនអចលនទ្រព្យកំពុងសម្លឹងមើលអចលនទ្រព្យទេសចរណ៍​ដើម្បីរក្សាអត្រា​កំណើន​នៃ​ប្រាក់​ចំនណញខ្ពស់។

ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសវៀតណាមបានកើនឡើង 13,8% ក្នុងមួយឆ្នាំដែលបង្កើនល្បឿនបីដង​នៃកំណើនរបស់ពិភពលោកនិងបង្កើនទ្វេដងនូវអត្រាកំណើននៃអាស៊ី – ប៉ាស៊ីហ្វិក។អត្រានេះបានធ្វើ​ឱ្យប្រទេស​វៀតណាមកើនឡើងទ្វេដងនៃចំនួនអ្នកធ្វើដំណើរពី៧លានទៅ១៥លាននាក់ ត្រឹមតែរយះពេល៣ឆ្នាំប៉ុណ្ណោះ។

ជាក់ស្ដែង ក្នុងឆ្នាំ 2018 ខេត្តមួយចំនួននៅវៀតណាមទទួលបានភ្ញៀវទេសចរបរទេស 2,8 លាននាក់កើនឡើង 13.8 ភាគរយធៀបនឹងឆ្នាំ 2017 ។ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ 3 លាននាក់នៅឆ្នាំនេះ។

គួរជម្រាបផងដែរថា នាពេលថ្មីៗនេះ Novaland បានប្រកាសអំពីគម្រោងដ៏ធំមួយដែលមានទំហំ 1,000 ហិកតា​ពោលគឺ Novaword នៅPhan Thiet ។ បន្ទាប់ពីផាន់ថាយនេះ នឹងមានគំរោង NovaWord មួយទៀតនៅ បារាយវ៉ុងតា។ នៅក្នុងឆ្នាំ 2019នេះ Novaland ត្រូវបានគេរំពឹងថានឹងផ្តល់នូវផលិតផលអចលនទ្រព្យ​ក្នុងវិស័យ​រមណីយដ្ឋានទេសចរណ៍ចំនួន 2.400 ។

More information visit: https://www.business-cambodia.com/public/article/only-a-slight-change-in-investment-has-resulted-in-double-digit-growth-in-real-estate-in-vietnam

Leave a Reply

Your email address will not be published. Required fields are marked *