News

Check out real estate news updates

ប៉ោយប៉ែត នឹង​មាន​លំនៅឋាន​សម្រាប់​គ្រួសារ​ដែល​មាន​ចំណូល​ទាប និង​មធ្យម

អគ្គ​នាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា លំនៅឋាន​សម្រាប់​គ្រួសារ​ដែលមាន​ចំណូល​ទាប និង​មធ្យម នឹង​សាងសង់​នៅក្រុង​ប៉ោយប៉ែត​មុនគេ ក្នុងស្រុក​ក្រុងទាំង៩ នៃ​ខេត្ត​នេះ។ នេះបើ​តា​មការ​ចុះផ្សាយ​របស់​កាសែត​រស្មី​កម្ពុជា នៅថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោកស្រី ជាធូ វឌ្ឍនា អនុប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា គម្រោង​នេះ អាច​សម្រេច​ទៅ​បាន គឺមាន​តែសុំ​ឱ្យ​ក្រុមហ៊ុន​ផ្ទះល្វែង ឬ​បុរី អាច​កសាង​លំនៅឋាន តម្រូវ​សម្រាប់​គ្រួសារ​ដែលមាន​ប្រាក់​ចំណូល​មធ្យម និង​ទាប ដោយ​ទូទាត់​ជាប្រាក់​សុទ្ធ ឬបង់​រំលស់។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ព្រះចន្ទ ក្រុង​សិរីសោភ័ណ្ឌ។

ចំណែក​លោក ​ង៉ោ ម៉េងជ្រូន អភិបាល​រងខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ថា កន្លងមក​ ក្រសួង​ និង​រដ្ឋបាលខេត្ត បាន​កសាង​ប្លង់មេ​ក្រុងសិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ដើម្បី​ងាយស្រួល​ដល់ការ​ប្រើប្រាស់​ដី និង​គម្រោង​គោល​នយោបាយ​សង្គមកិច្ច​ផងដែរ។ ប៉ុន្តែ​បច្ចុប្បន្ន​ដីធ្លី ​នៅក្រុង​ប៉ោយប៉ែត ឡើង​​ថ្លៃ​យ៉ាងខ្លាំង។

នៅក្រុង​ប៉ោយប៉ែត មាន​ក្រុមហ៊ុន និង​ម្ចាស់​ដីធ្លី បាន​កសាង​និង​ពុះដីឡូត៍ ដីល្វែង​លក់។ ប៉ុន្តែ​អាជ្ញាធរ និង​មន្រ្តី​ជំនាញ​អាច​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន និង​ម្ចាស់ដីធ្លី​ទាំងនោះ ឱ្យ​គាំទ្រ​គម្រោង​លំនៅឋាន​សម្រាប់​គ្រួសារ​ដែលមាន​ចំណូល​ទាប និង​មធ្យម​សម្រាប់​លក់ ឱ្យ​ពលរដ្ឋ និង​មន្រ្តី។ លោក​អភិបាល​រង​ខេត្ត​បន្ថែម៕

Source From: http://kleykley.sabay.com.kh/article/1100741#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *