News

Check out real estate news updates

ប៉ែកខាងត្បូងក្រុងអាចក្លាយទៅជាទីក្រុងថ្មីដ៏ស៊ីវិល័យខណៈសក្កានុពលផ្លូវ៦០ម៉ែត្រកាន់តែខ្លាំង

បើនិយាយទាក់ទងទៅនឹងផ្លូវ៦០ម៉ែត្រគឺមានការអភិវឌ្ឍខ្លាំងដែល​ជម្រុញឱ្យការរស់នៅ​នាពេលខាងមុខប្រកប​ទៅ​ដោយ​ភាពស៊ីវិល័យ ដូចជាខុនដូប្រណីត ផ្សារទំនើបធំៗ បុរី ផ្ទះល្វែងផុសឡើងថែមទាំងមានការរីកចម្រើនខ្លាំងទៀត។

ម៉្យាងវិញទៀតរដ្ឋាភិបាលបានដាក់ គោលការណ៍ពង្រីកក្រុង ទៅទិសខាងត្បូង នៃរាជធានីភ្នំពេញ ដោយយោងតាម​ព័ត៌​មាន​របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា រដ្ឋាភិបាលបានកំពុង​ធ្វើការសិក្សាលើប្លង់មេអភិវឌ្ឍន៍​តំបន់នៅ​ភាគ​ខាង​​ត្បូងរាជធានី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ថែមទាំងគិតគូរអំពីបញ្ហាលំហរសាធារណៈ បរិស្ថាន អនាម័យ ប្រព័ន្ធលូទឹក រួមទាំងសោភ័ណភាពទីក្រុងទាំងមូលផងដែរ។

ចំណែកប្លង់គោលអភិវឌ្ឍន៍គឺ ក្រុមការងារបច្ចេកទេស នឹងរៀបចំចរន្តតភ្ជាប់រវាងបណ្ដាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោងអភិវឌ្ឍន៍នានា ដែលត្រៀមនឹងកើតមានឡើងនាថ្ងៃអនាគតរបស់រាជធានីមួយនេះ ពិសេសផ្សា​ភ្ជាប់ទៅ​នឹង​លំហបៃតង បណ្ដាញការពារទឹកជំនន់ រវាងតំបន់ភាគខាងត្បូង និងតំបន់ជុំវិញជាអាទិ៍។

ការសិក្សាលើប្លង់គម្រោងមេនេះ គឺមានការចូលរួមពីសំណាក់អ្នកបច្ចេកទេសរបស់ទីក្រុងប៉ារីសបារាំង ដើម្បីសិក្សាឲ្យ​បាន​លម្អិតទៅលើបញ្ហាបច្ចេកទេស ជុំការរៀបចំផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ការតភ្ជាប់ផ្លូវ រៀបចំសួន តំបន់បៃតង និងជា​ច្រើន​ផ្សេងទៀត ដោយប្លង់គោលគឺមានក្នុងដៃស្រាប់របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការរៀប​ចំឲ្យកើតចេញ​ជា​នគររូបនីយកម្មទីក្រុងថ្មីមួយនេះ។

គួរជម្រាបផងដែរថា គម្រោងយក្សជាច្រើនកំពុងតែលេចឡើងជាបន្តបន្ទាប់គ្នានៅតាមបណ្តោយផ្លូវ៦០ម៉ែត្រដែល​ជម្រុញ​ដល់ការអភិវឌ្ឍកាន់តែជឿនលឿនបន្ថែមទៀត ហើយខ្ទង់៥ឆ្នាំទៀត ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាកន្លែង​ប្រមូលផ្តុំ​ដោយគម្រោងយក្យៗ។

Source From: https://www.business-cambodia.com/public/article/the-southern-part-of-the-city-can-become-a-new-civilized-city-as-the-60-meter-potential-is-strong

Leave a Reply

Your email address will not be published. Required fields are marked *