News

Check out real estate news updates

ប៉េងហួត បឹងស្នោរហាក់លេចធ្លោរខ្លាំង ខណៈសួនបែបអឺរ៉ុបដំបូងបង្អស់បង្ហាញខ្លួននៅគម្រោងខ្លួន

ប្រសិនបើអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ចំងាយប្រហែល ២ គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) យើងនឹងប្រទះឃើញនូវគម្រោងលំនៅដ្ឋានជាច្រើនរបស់បុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ គឺគម្រោង ដឹ ហ្រ្គេនស្ដាផ្លាទីនីម។

គម្រោងប៉េង ហួតបឹងស្នោរ បានកំពុងទាក់ទាញយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ នៅកម្ពុជា ទាំងអ្នកវិនិយោគ ទុកចំណេញ និងអ្នកវិនិយោគសម្រាប់រស់នៅ ខណៈសួនបែបអ៊ឺរ៉ុបមានតែមួយកម្ពុជា បានបង្ហាញខ្លួននៅគម្រោងរបស់ខ្លួន។

សួនកម្សាន្ដអឺរ៉ុបនេះ មានឈ្មោះថា យូរ៉ូផាក (Euro Park) ស្ថិតនៅគម្រោងដឹស្ដាផ្លាទីនីម យូរ៉ូវីល ដែលជារចនាបថ នៃការប្រមូលផ្ដុំតំបន់ទេសចរណ៍ល្បីៗ អគារតំណាងប្រទេសជាច្រើននៅសហភាពអឺរ៉ុប មកច្របាច់បញ្ចូលគ្នាក្នុងទីតាំងមួយ ហើយនៅពេលខាងមុខ តំបន់នេះនឹងក្លាយទៅជាបណ្ដុំនៃភោជនីយដ្ឋានល្បីៗ និងសួនសម្រាប់មកលំហែកាយដល់ភ្ញៀវទេសចរណ៍ ដែលចង់មកទទួលយកបទពិសោធន៍ភោជនីដ្ឋានបែបអឺរ៉ុប និងតំបន់ទេសចរណ៍ជាច្រើននៅអឺរ៉ុប ដែលប្លែកភ្នែកមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

បើទោះជាសួនកម្សាន្ដបែបអឺរ៉ុបនេះ មិនទាន់បានបើកសម្ពោធជាផ្លូវការនៅឡើយ ប៉ុន្ដែសួននេះបានទាក់ទាញភ្ញៀវមកលេងកំសាន្ដយ៉ាងច្រើនជារៀងរាល់ថ្ងៃ ដែលភាគច្រើនមកជាលក្ខណៈគ្រួសារ មិត្តភក្ដិ និងការមកថតកម្មវិធីនានា រួមមានការថតអាពាហ៍ពិពាហ៍, ថត Pre-Wedding, ថតបញ្ចប់ការសិក្សា, និងថតកំសាន្ដផ្សេងៗ -ល- ជាមួយនឹងបរិយាកាសស្រស់ស្រាយ ទេសភាពស្រស់បំព្រង អមដោយរុក្ខជាតិបៃតង និងមានការថែទាំ សម្អាតជាប្រចាំផងដែរ។

More information visit: https://www.business-cambodia.com/public/article/peng-huot-boeung-snor-seems-to-stand-out-as-the-first-european-park-appears-at-the-project

Leave a Reply

Your email address will not be published. Required fields are marked *