News

Check out real estate news updates

បំណងដ៏ធំមួយរបស់ សម្តេច ហ៊ុន សែន គឺធ្វើ យ៉ាងណាត្រូវ កសាងផ្លូវ តភ្ជាប់ពីកម្ពុជាទៅ ថៃឲ្យបាន

ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធជាតិមានរីកចម្រើនជាលំដាប់នាពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិកាលពីពេលថ្មីៗនេះថា លោកមានគោលបំណងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពី ប្រទេសកម្ពុជាយើងទៅកាន់ប្រទេសថៃបន្ថែមទៀត។

កាលពីថ្ងៃទី២ ខែតុលាឆ្នាំ២០១៩នេះសម្ដេចមានប្រសាសន៍ថា ស្ពានរវាងក្រូចឆ្មានឹងស្ទឹងត្រង់ជិតត្រូវបានតភ្ជាប់ហើយ ឥឡូវយើងតភ្ជាប់ពេញប្រទេសហើយ អ្វីដែលជាបំណងរបស់ខ្ញុំបន្តទៅទៀត គឺខ្ញុំចង់តភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ ពីបាត់ដំបងតភ្ជាប់មក​ ដែលឥឡូវយើងធ្វើផ្លូវមួយខ្សែគឺផ្លូវលេខ៥៧ ពីខេត្តពោធិ៍សាត់ ហើយនឹងតម្រង់ទៅព្រំដែនថ្មដារ។ហើយនៅពេលខាងមុខ នឹងបើកការដ្ឋានសាងសង់តភ្ជាប់ពីសំឡូតមកពោធិ៍សាត់ ហើយកាត់ចេញទៅកោះកុងដើម្បីតភ្ជាប់របៀង ។

ទន្ទឹមនិងនេះសម្តេចតេជោ បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំងបួនដែលជំរុញឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងកាតើបន្ថយបន្ទុកទៅលើការចំណាយក្នុងមធ្យោបាយធ្វើដំណើរផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋាភិបាលធ្លាប់បានរកជំនួយនិងត្រៀមបើកការដ្ឋានដើម្បីសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែដែល តភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨ផងដែរ។

More information visit: https://www.business-cambodia.com/public/article/hun-sen-s-main-goal-is-to-build-a-road-linking-cambodia-to-thailand

Leave a Reply

Your email address will not be published. Required fields are marked *