News

Check out real estate news updates

បើអ្នកមានលុយត្រឹម ១០០០ដុល្លារតើគួរវិនិយោគអ្វីលើអចលនទ្រព្យ?

ប្រសិនបើអ្នកមានដើមទុនត្រឹមតែ១០០០ដុល្លារ ហើយអ្នកចង់រកស៊ីផ្នែកអចលនទ្រព្យ តើអ្នកនឹងចាប់ ផ្តើមពីត្រង់ណា បើក្នុងខ្លួនគ្មានបទពិសោធន៍ គ្មានចំណេះដឹងខាងផ្នែកនោះទាល់តែសោះ។

លោកបណ្ឌិតគីម ហ៊ាង បានបានធ្លាប់លើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកថា លោករកស៊ីផ្នែកនេះ មិនទាំងចំណាយដើមទុនជាប្រាក់ឡើយ តែដើមទុនដំបូងរបស់លោកគឺ ភាពក្លាហាន ភាពស្មោះត្រង់ និងភាពតស៊ូ។

ហើយលោកបានណែនាំដល់យុវជនជំនាន់ក្រោយថា ប្រសិនបើ យើងមានដើមទុនតិចតួចត្រឹម១០០០ដុល្លារ អ្នកអាចយកលុយទៅទិញដី ដែលនៅឆ្ងាយពីក្រុង ព្រោះវាមានតម្លៃប្រមាណ ២០០០ទៅ ៣០០០ដុល្លារអាមេរិ ដែលអ្នកអាចខ្ចីលុយពីធនាគារខ្លះ និងប្រើលុយខ្លួនឯងខ្លះ ។ នៅពេលដីឡើងថ្លៃ ដល់តម្លៃមួយដែលអ្នកអាចសងធនាគារបាន និងសល់ដើម្បីទិញដីផ្សេងទៀត។

ម្យ៉ាងវិញទៀត ចំពោះមុខរបរជាភ្នាក់ងារអចលនទ្រព្យ ក៏មិនបាច់ចាយដើមទុនដែរ នោះគឺ គ្រាន់យើងមានភាពក្លាហានក្នុងការទាក់ទង ជាមួយម្ចាស់អចលទ្រព្យ និងអ្នកទិញ និងប្រើភាពស្មោះត្រង់របស់អ្នក នោះអ្នកនឹងមិនខ្វះអ្នកដែលត្រូវការអ្នកនោះទេ។

លោក ង៉ែត អ្នកជំនាញសេដ្ឋកិច្ច  និងជាអ្នកជោគជ័យ ក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យធ្លាប់មានប្រសាសន៍ថា ប្រសិនបើអ្នកមានប្រាក់១០០០ដុល្លារ នោះអ្នកមិនអាចទៅធ្វើអ្វីជាដំកំភួនបាននោះទេ តែអ្នកអាចចូលហ៊ុនជាមួយអ្នកគេមានលុយច្រើនជាងយើងបាន។

ការរកស៊ីផ្នែកអចលនទ្រព្យ មិនមានពាក្យថា ខាតនោះទេ មានតែចំណេញ ទុកកាន់តែយូរកាន់តែចំណេញ តែអាស្រ័យលើបុគ្គលផងដែរ ដែលគាត់ចេះមើលទីតាំង។

រីឯអ្នកដែលមានបទពិសោធន៍ខាងផ្នែកនេះបានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ប្រសិនបើគាត់មានលុយ ត្រឹម១០០០ដុល្លារអាមេរិក គាត់នឹងយកលុយ១០០០ដុល្លារ នោះយកទៅជួលផ្ទះ ហើយគាត់នឹងដាក់ជួលផ្ទះនោះត (គាត់បញ្ជាក់ថា ធ្វើបែបនេះបាន លុះត្រាតែគាត់មានតម្រូវការស្រាប់)

ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មកម្ពុជា សូមឲ្យមិត្តអ្នកអានទាំងអស់ សូមស្វែងយល់ថា តើអ្នកគួរតែចាប់ផ្តើមដោយវិធី១ណា ព្រោះគ្រប់វិធីសាស្ត្រសុទ្ធតែមានការណែនាំយ៉ាងលំអិតពីអ្នកជំនាញ

More Information visit: https://www.business-cambodia.com/public/article/if-you-have-only-1-000-what-should-you-invest-in-real-estate

Leave a Reply

Your email address will not be published. Required fields are marked *