បើសម្រេចចិត្ត រកស៊ីទិញលក់ដី គួរប្រយត្ន័ដី១កន្លែងដែលអ្នកមិនគួរប៉ះពាល់

បើអ្នកសម្រេចចិត្តថា ចេញរកស៊ី ទិញដីលក់ដី អ្នកត្រូវជៀសវាងនូវដីមួយកន្លែង ប្រសិនបើអ្នកចង់បានចំណេញច្រើន ហើយមិនចង់ឈឺក្បាលនោះគឺដីដែលគេផ្អើល។
ផលវិបាកទិញដីដែលផ្អើល៖
ជាធម្មតា បើអ្នកទៅងទិញដីនៅ តំបន់ដែល គេផ្អើលឆូរឆរ ហើយរំពឹងថានឹងទទួលបានប្រាក់ចំណេញក្នុងរយៈពេលខ្លី ខ្ញុំណែនាំថាយើងមិនគួរទិញទេ ព្រោះយើងអាចនឹងកប់លុយលើដី ព្រោះឈ្មួញបានតែបង្អើលតែមួយរយៈប៉ុណ្ណោះ បន្ទាប់មកតំបន់នោះនឹងប្រែជាស្ងាត់។
ការទិញដីដូចជា ការទិញត្រីនៅផ្សារអញ្ចឹង គឺយើងត្រូវតែចេះរើសនិងពូកែស្វែងរករបស់ល្អតែតម្លៃថោកបំផុត។ មុននឹងទិញ យើងត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាយើងទិញដីនៅទីនោះ? ដោយសារតែវាមានតំលៃថោកឬទិញតាមគេ? តើពេលណាដែលយើងគ្រោងនឹងលក់? ដើមទុនគឺជាប្រាក់សន្សំ ឬប្រាក់កម្ចី? លើសពីនេះទៀតក៏នៅមានកត្តាជាច្រើន ដែលយើងត្រូវពិចារណាបន្ថែមទៀតផងដែរ។
ជាមួយគ្នានេះដែរ ការរកស៊ីដីធ្លី ក៏ដូចគ្នាដែរ មុននឹងសម្រេចវិនិយោគលើវា អ្នកត្រូវច្បាស់ក្នុងចិត្តថា វាជាប្រភេទដី ដែលនឹងធ្វើឲ្យអ្នកចំណេញភ្លាមៗ មិនចំណាយពេលរងចាំវា ឡើងថ្លៃ ។ ថ្ងៃនេះ Business Cambodia នឹងលើកឡើងពីប្រភេទដីចំនួន៣ប្រភេទនេះ ដែលទិញហើយដឹងតែចំណេញកប់ៗតែម្តង៖
១. ដីនៅខេត្តសក្តានុពល
ប្រសិនបើអ្នកមិនសូវមានថវិការច្រើនសម្រាប់វិនិយោគនៅទីក្រុង អ្វីដែលអ្នកត្រូវគិតគូរមុនគេ គឺទិញដីនៅតាមបណ្តាខេត្តសក្កានុពល ក្នុងនោះ អ្នកគិតដល់ខេត្ត ព្រះសីហនុ ខេត្តកំពត សៀមរាប ប៉ោយប៉ែតជាដើម។ ព្រោះខេត្តទាំងអស់នេះ គឺសុទ្ធតែខេត្តទាក់ទាញភ្ញៀវទេសចរ និងមានការអភិវឌ្ឍខ្លាំងជាងគេ។
តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវដឹងដែរថា តើនៅក្នុងខេត្តសក្តានុពលនោះ កន្លែងណាដែលអភិវឌ្ឍខ្លាំងជាងគេ ព្រោះមួយខេត្ត ក៏មានកន្លែងខ្លះមិនអភិវឌ្ឍផងដែរ។
២. ដីអាចប្រកបអាជីវកម្ម (ដីជាប់ផ្សារ)
ដីប្រភេទនេះ មិនប្រកាន់នៅ ខេត្តណា ក្រុងណា ស្រុក ភូមិណានោះទេ សំខាន់ តើដីនោះអាចប្រកបអាជីវកម្មបានដែរឬទេ។ ជាក់ស្តែងកន្លែងដែលអាចធ្វើអាជីវកម្មរកស៊ីបានលុះត្រាតែស្ថិតនៅទីប្រជុះជន ឬនៅតំបន់ផ្សារ មានមនុស្សអ៊ូអរ ។ ដីប្រភេទនោះទិញទៅមិនខុសទេ ដឹងតែចំណេញភ្លាមៗហើយ។
៣. ដីត្រូវខ្នាតត្រូវស្តង់ដារ
ដីត្រូវខ្នាត ត្រូវស្តង់ដារ បានន័យថា ដីទាំងនោះ អាចធ្វើជាផ្ទះខ្នាតស្តង់ដារ ដែលខ្នាតទាំងនោះមាន
- ១០x២០ ម៉ែត្រ អាចធ្វើជាប្រភេទផ្ទះល្វែង
- ២០x៣០ ម៉ែត្រ អាចធ្វើប្រភេទវីឡាខ្នាតតូច
- ៣០x៤០ ម៉ែត្រ អាចធ្វើប្រភេទវីឡាខ្នាតធំ