News

Check out real estate news updates

បើចង់ទិញដីបានល្អហើយងាយចំណេញពេលទិញកុំមើលតែដី!

មនុស្សភាគច្រើនណាស់ ពេលដែលគាត់ទៅទិញដីគឺតែងតែសួរអំពីតម្លៃនឹងទំហំដី ដោយមិនបានគិតដល់​ចំណុច​សំខាន់មួយ​ចំនួន​​ដែលធ្វើឱ្យគាត់ងាយនឹងទទួលបានដីល្អហើយងាយនឹងចំណេញថែមទៀតផង។

ថ្ងៃនេះ Business Cambodia សូមលើកយកចំណុចខ្លះៗដែលអ្នកទិញដីមួយចំនួនតែងតែមើលរំលង​ហើយមិន​ទាន់ស្វែង​យក​ច្បាស់​ ជាក់ស្ដែងដូចសព្វថ្ងៃនៅមានមនុស្សមួយចំនួន​ដែលតែងតែឆាប់ជឿលើភ្នាក់ងារអចលនទ្រព្យហើយមាន​មួយចំនួនតូច​ដែល​ត្រូវបានចាញ់បោកគេខាតទាំងលុយកាក់ និងទ្រព្យសម្បត្តិ ដូច្នេះបើចង់ទិញដីបានល្អហើយងាយចំណេញកុំមើលតែដី។

១)ការអភិវឌ្ឍក្បែ​រខាង៖អ្នកទិញដីមួយចំនួនគាត់ពុំសូវបានចាប់អារម្មណ៍ទាក់នឹងការអភិវឌ្ឍនៅតំបន់​ក្បែរខាងនោះទេ​គឺភាគ​ច្រើនគាត់ពុំបានស្វែងរកព័ត៌មានឱ្យបានកាន់តែច្បាស់អំពីការអភិវឌ្ឍដោយគ្រាន់តែស្ដាប់ការរៀបរាប់របស់ភ្នាក់ងារអចលនទ្រព្យ។

តាមពិតទៅការអភិវឌ្ឍនៅតំបន់ក្បែរខាងគឺជាឱកាសជំរុញឱ្យដីរបស់អ្នកមានការឡើងថ្លៃដោយមិនចាប់បាច់រងចាំពេលវេលាយូរ ជាក់ស្ដែងនៅតំបន់ក្បែរគម្រោងព្រលានយន្តហោះ គម្រោងផ្សារទំនើប និងគម្រោងធំៗនានា តែងតែ​ធ្វើឱ្យតម្លៃដីនៅក្បែរ​នោះផ្ទុះឡើងទៅតាមនោះដែរ។

២)ឱកាស៖ គ្រប់ភ្នាក់ងារអចលនទ្រព្យទាំងអស់មិនប្រាកដថាគេមានភាពស្មោះត្រង់ជាមួយអតិថិជនទាំងអស់នោះទេ ហើយ​ម្យ៉ាង​វិញទៀតគ្មានអ្នកលក់ណាដែលគេនិយាយពីគុណវិបត្តិរបស់អចលនទ្រព្យខ្លួនឯងនោះទេ គឺតែងតែនិយាយលើកតម្កើន។

ដូច្នេះហើយបើចង់ទទួលបានដីដែលចំណេញត្រូវចេះស្វែងយល់ពីឱកាសនៃការចំណេញ គឺទាមទារឱ្យអ្នក​ទិញចេះ​ឆ្លៀត​ពេលស្វែង​យក​ពីឱកាសចំណេញនាពេលបច្ចុប្បន្ននិងពេលអនាគត និងការចេះក្ដោបក្ដាប់ព័ត៌មានឱ្យបានច្បាស់លាស់ ដែលរដ្ឋា​ភិបាល​បាន​អនុម័តមិនមែនដឹងត្រឹមព័ត៌មានដែលភ្នាក់ងារប្រាប់នោះទេ។

គួរបញ្ជាក់ផងដែរថា ក្រៅពីចំណុចទាំងពីរនេះហើយអ្នកត្រូវចេះជ្រើសរើសក្រុមហ៊ុនអចលនទ្រព្យដែលស្របច្បាស់ និងមាន​ភាព​ស្មោះត្រង់​ជាមួយអតិថិជន តាមពិតទៅការទិញដីដែលល្អហើយចំណេញ​ប្រៀបដូចទៅ​ដណ្ដឹងកូនគេ​គឺ​ត្រូវ​ទាមទារឱ្យ​យើង​ចេះ​ស៊ើប​​សួរព័ត៌មានពីអ្នកជិតខាង និងស្វែងយល់ឱ្យច្បាស់ ព្រោះថាបើជ្រើសខុសហើយគឺត្រូវតែខាត។

More information visit: https://www.business-cambodia.com/public/article/if-you-want-to-buy-good-and-easy-land-when-buying-don-t-just-look-at-the-land

Leave a Reply

Your email address will not be published. Required fields are marked *