News

Check out real estate news updates

បើចង់ខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះដំបូងនៅកម្ពុជា តើអ្នកត្រូវមានឯកសារអ្វីខ្លះ?

តម្រូវការ និងវិធីស្វែងរកប្រាក់កម្ចីទិញផ្ទះដំបូង វាមានភាពខុសៗគ្នានៅពេលនិយាយ អំពីនិតិវិធីនៃការស្នើប្រាក់កម្ចី ទិញផ្ទះ លើកដំបូងគឺវាមានភាពស្មុគស្មាញ។

ជាទូទៅ ទំហំនៃប្រាក់កម្ចី គឺអាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកអាចរកបាន និងសមត្ថភាពរបស់អ្នកក្នុងការសងប្រាក់ត្រលប់ទៅវិញ។ ដែនកំណត់ប្រាក់កម្ចីអាចប្រែប្រួលទៅតាមលក្ខខណ្ឌ។

តែអ្វីដែលអ្នកត្រូវមានមុនពេលសម្រេចចិត្តទៅខ្ចីលុយធនាគារដើម្បីទិញផ្ទះ អ្នកត្រូវដឹងខ្លួនឯងថា តើអ្នកមានឯកសារខាងក្រោយនេះហើយឬនៅ?

១. អត្តសញ្ញាណប័ណ្ណដែលមានសុពលភាព

២. សៀវភៅគ្រួសារ

៣.  របាយការណ៍ហិរញ្ញវត្ថុរបស់អ្នក ឬលិខិតបញ្ជាក់ប្រាក់បៀវត្សរ៍

៤. ប្លង់រឹង ឬ ប្លង់ទន់ អាស្រ័យលើតម្រូវការបស់ធនាគារ

ជាធម្មតាធនាគារអនុញ្ញាតឱ្យអ្នកខ្ចីត្រឹមតែ៧០ភាគរយនៃតម្លៃអចលនទ្រព្យសរុបប៉ុណ្ណោះ។ ដោយអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពហិរញ្ញវត្ថុដែលលោកអ្នកអាចសងត្រលប់ទៅវិញហើយស្ថាប័នប្រាក់កម្ចីផ្សេងគ្នានឹងអាចផ្តល់ឱ្យអ្នកនូវកញ្ចប់ឥណទានផ្សេងៗគ្នាផងដែរ។

ហើយរយៈពេលនៃដំណើរការស្នើសុំកម្ចីអាចមានរយៈពេលខ្លី ឬវែង អាស្រ័យល់អ្នកខ្ចីប្រាក់តើពួកគាត់ប្រើប្រាស់ប្លង់រឹង ឬប្លង់ទន់។

ចំណែករយៈពេលនៃការសងប្រាក់កម្ចីអាចមានរហូតដល់២០ឆ្នាំអាស្រ័យលើកិច្ចព្រមព្រៀងរបស់អ្នកជាមួយធនាគារ។ ប៉ុន្តែប្រសិនបើអ្នកចង់ផ្លាស់ប្តូរជម្រើសនៃការបង់ប្រាក់របស់អ្នកដោយបង់ផ្តាច់មុនកាលកំណត់នៃរយៈពេលដែលបានព្រមព្រៀងនោះអ្នកនឹងត្រូវពិន័យជាប្រាក់ចំនួនប្រមាណ៣ភាគរយនៃប្រាក់បំណុលដែលនៅសល់។

Source From: https://business-cambodia.com/2018/12/05/bank-loan-home/

Leave a Reply

Your email address will not be published. Required fields are marked *