News

Check out real estate news updates

បុរី VIP ចាប់ផ្តើមប្រកាសលក់គំរោងលំនៅដ្ឋានតម្លៃសមរម្យនៅក្រុងព្រះសីហនុនៅថ្ងៃនេះ

ភ្នំពេញ: បុរីតម្លៃសមរម្យដំបូងគេនៅខេត្តព្រះសីហនុ ដែលស្ថិតនៅលើផ្ទៃដីជាង៦០ហិកតាបានប្រកាសលក់ជាផ្លូវការនៅថ្ងៃទី១៧នេះហើយ និងកំពុងទទួលបានការចាប់អារម្មណ៍និងជាវច្រើនពីអតិថិជន។

លោកយ៉ែន សុខលីនប្រធានផ្នែកទីផ្សារនៃបុរីVIPបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា គ្រាន់តែប្រកាសលក់ភ្លាម រហូតមកទល់ពេលនេះមានអ្នកបញ្ជាទិញ និងកក់ជាង២០០ល្វែងហើយ។ គំរោងនេះស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពោលគឺស្ថិតនៅស្របតាមផ្លូវជាតិលេខ៤។
គំរោងបុរីVIP ផ្ទះល្វែងកូនកាត់ ជាង 4000 ល្វែង មានផ្សារ សាលារៀន ក្លឹបហាត់ប្រាណ សួនកំសាន្ត ផ្លូវចូលធំទូលាយ សល់មុខផ្ទះ៥ម៉ែត្រ និងលើសពីនេះអាស្រ័យតាមទីតាំងនិមួយៗ។

លំនៅដ្ឋានក្នុងគំរោងនេះមានតម្លៃចាប់ពី២៧៩០០ដុល្លារអាមេរិកឡើងទៅ ដោយតម្លៃផ្ទះនិមួយៗមានភាពខុសគ្នាអាស្រ័យលើទីតាំង និងទំហំព្រមទាំងប្រវែងផ្ទះ។

លោកយ៉ែន សុខលីនបានបន្តថា គំរោងនេះមិនត្រឹមតែមានបុរីនោះទេ ប៉ុន្តែក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ សហគ្រាសនានា ដែលអាចទទួលកម្មករ និយោជិតចូលបំរើការងារបានប្រមាណ៥០,០០០នាក់ផងដែរ។លោកបន្តថា មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារខេត្តព្រះសីហនុមានការរីកចម្រើនលឿន មានកំនើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ពិសេសការកើនឡើងនូវកំនើនអ្នកវិនិយោគអន្តរជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងប្រាក់ចំណូលកើនឡើងខ្ពស់ ធៀបនឹងបណ្តាខេត្ត ក្រុងដទៃទៀត។

យោងតាមការសិក្សារបស់ក្រុមហ៊ុន FURI Real Estate បានឲ្យដឹងថា បច្ចុប្បន្នក្រុងព្រះសីហនុមានប្រជាពលរដ្ឋរស់នៅជាង២០ម៉ឺននាក់ និងមានកាស៊ីណូកើនឡើងច្រើន ពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្តនៅក្នុងខេត្តនេះបានកើនឡើងចន្លោះពី៨០០០ទៅ៩០០០នាក់ក្នុងមួយថ្ងៃ។ ការសិក្សានេះក៏បានរកឃើញផងដែរថា ប្រជាពលរដ្ឋពិសេសអ្នកបំពេញការងារមានប្រាក់ខែច្រើនជាងខេត្តដទៃ ហើយការជួលលំនៅដ្ឋានបានកើនឡើង ដែលពីមុនផ្ទះមួយល្វែងមាន៤ទៅ៥បន្ទប់អាចជួលបានចន្លោះពី៤០០ទៅ៦០០ដុល្លារ បច្ចុប្បន្នអាចជួលបានចន្លោះពី៤០០០ទៅ៦០០០ដុល្លារអាមេរិកក្នុងមួយចឲខែ៕

Source From: https://www.propertyarea.asia

 

Leave a Reply

Your email address will not be published. Required fields are marked *