News

Check out real estate news updates

បុរីប៉េងហួត នឹងចាប់ផ្តើមសិក្សាគម្រោងផ្លូវក្រោមដីនៅបឹងស្នោរ

បុរីប៉េងហួត ដែលជាអ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យនាំមុខគេមួយ បានទទួលគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ សិក្សាគម្រោងផ្លូវក្រោមដី នៅបឹងស្នោរ កាត់ផ្លូវជាតិលេខ១។

គម្រោងស្ថាបនាផ្លូវក្រោមដីនេះ គឺឆ្លងកាត់ពីបុរីប៉េងហួត បឹងស្នោរ មកផ្លូវជាតិលេខ១ ដើម្បីកុំឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សា បន្ទាប់ពីទទួលការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ។

ចំណែកបុគ្គលិកបុរីប៉េងហួត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ផ្លូវក្រោមដី នឹងសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរនៅលើផ្លូវជាតិលេខ១ នៅត្រង់ចំណុចបឹងស្នោរ។

ទោះបីជាបដិសេធ បង្ហាញពីព័ត៌មានលម្អិតជុំវិញគម្រោងស្ថាបនាផ្លូវក្រោមដីនេះ ប្រភពដដែលបញ្ជាក់ថា៖ «ជាទូទៅ នៅបឹងស្នោរ មានការកកស្ទុះចរាចរណ៍ច្រើន នៅពេលមានផ្លូវក្រោមដី នឹងសំរួលដល់ការធ្វើដំណើរដល់អ្នកដំណើរ»។
More information visit: https://www.construction-property.com/km/another-underpass-project-agreed/

Leave a Reply

Your email address will not be published. Required fields are marked *