News

Check out real estate news updates

បារាំង ផ្តល់​ឥណទាន​ជាង ១០០លាន​ដុល្លារ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​នៅ​កម្ពុជា​ឡើងវិញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​ឱ្យដឹង​ថា ដោយមាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើររ​វាង​កម្ពុជា-បារាំង គម្រោង​ជំនួយ​ជា​ឥណទាន​សម្រាប់​ការ​កសាង​ឡើងវិញ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ត្រូវបាន​ចុះហត្ថលេខា​ជា​បន្តបន្ទាប់។ ក្នុងនោះ៖

-នា​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ មានការ​ចុះហត្ថលេខា​លើ​ចំនួន​ថវិកា ៧៩លាន​អឺរ៉ូ (​ជាង ៨៩​លានដុល្លារអាមេរិក) ដែល​ប្រព្រឹត្ត​ធ្វើឡើង​រវាង លោក​ឧប​នាយក​រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និង​តំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ។

-នាព្រឹក​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ​២០១៩ ការ​ចុះហត្ថលេខា​បន្ត​រវាង​រដ្ឋលេខាធិការ​ប្រចាំការ ​លោក វង្សី វិស្សុត ជាមួយ​ភាគី AFD លើ​កញ្ចប់​ថវិកា​បន្ថែម​​​ចំនួន ១១,៥លាន​អឺរ៉ូ​ (ជិត ១៣លានដុល្លារអាមេរិក) ដោយមាន​ការ​ចូលរួម​ពី​លោក​ស្រី​ឯកអគ្គរដ្ឋទូត​បារាំង អេវ៉ា ង្វៀងប៉ិញ។

-គម្រោង​ដូច​ដែល​បាន​រៀបរាប់​ខាងលើ ក៏មាន​ការ​ចូលរួម​បដិភាគ​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពជា ចំនួន ១២,៥លាន​អឺរ៉ូ​ (ជាង១៤​លានដុល្លារ​អាមេរិក) ផងដែរ។

ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា គម្រោង​នេះមាន​ឈ្មោះ “WAT4CAM” ដោយ​បែងចែក​ជា៤​សកម្មភាព រួមមាន៖

១-ការកែ​លម្អ​ប្រព័ន្ធ​ធារាសាស្រ្ត និងការ​ធ្វើ​អនុត្តរភាព

២-ការ​ពង្រឹង​ពង្រីក​ការ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ

៣-ការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប

៤-ការធ្វើ​ទំនើបកម្ម​កសិកម្ម៕

Source From: http://kleykley.sabay.com.kh/article/1127662#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *