News

Check out real estate news updates

បារាំង​ចង់បង្កើត​ក្រុមហ៊ុន​ជួសជុល​យន្តហោះ​នៅកម្ពុជា

ប្រទេស​បារាំង មាន​បំណង​បង្កើត​ក្រុមហ៊ុនថែទាំ និង​ជួសជុល​យន្តហោះ​ និង​បើក​សាលា​បណ្តុះបណ្តាល​វិស័យ​អាកាស​ស៊ីវិល​នៅ​កម្ពុជា។ នេះបើតាម​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ស្តីពី​ជំនួប​រវាង​លោក​នាយ​ឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់  រដ្ឋមន្ដ្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​លោកស្រី Nguyen Binh Eva ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នាព្រឹក​ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ​២០១៩។

នុង​ជំនួប​នេះ ភាគី​បារាំង​ក៏បាន​បង្ហាញ​ផងដែរ​ពី​បំណង​ពង្រឹង​លើ​ការងារ​សុវត្ថិភាព និង​សន្តិសុខ​អាកាសចរ ផ្តល់​ការ​សិក្សា​អាកាសចរស៊ីវិល​នៅ​កម្ពុជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ផងដែរ។

លោកស្រី Nguyen Binh Eva ក៏បាន​អបអរ​សាទរ ចំពោះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដោយមាន​ការផ្តល់​អាហារូបករណ៍​ពី​ប្រទេស​បារាំង បាន​បញ្ជូន មន្ត្រី និង​បាន​បញ្ចប់​ការ​សិក្សា លើ​ជំនាញ​ឯកទេស​គ្រប់គ្រង​ដឹកជញ្ជួន​ផ្លូវ​អាកាស កម្រិត​ក្រោយ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ០១​រូប នៅ​សាលា​អាកាសចរ​ជាតិ ENAC ប្រទេស​បារាំង ក្នុងឆ្នាំ​២០១២-២០១៣ និង​០២ រូប ទើប​បញ្ចប់​ការសិក្សា​ក្នុងខែ​កក្កដា ឆ្នាំ​២០១៩​នេះ នៅ​សាលា​អាកាសចរ​ក្រុង​ហុងកុង ដែលមាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ ENAC។

លោក​ ម៉ៅ ហាវណ្ណាល់ បានគួស​បញ្ជាក់​ពីកិច្ចសហប្រតិបត្តិ​ល្អ រវាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល និង​អាជ្ញាធរ​អាកាសចរស៊ីវិល​បារាំង និងបាន​ថ្លែងអំណរគុណ​ដល់ប្រទេសបារាំង​ដែលបាន​ជួយដល់ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស លើវិស័យ​អាកាសចរ​ស៊ីវិល​នៅកម្ពុជា និង​សម្តែង​នូវការគាំទ្រ​ទាំងអស់ លើ​កិច្ចសហប្រតិបត្តិការ​ដែលបាន​ពិភាក្សា​ខាងលើ សំដៅ​អភិវឌ្ឍ​វិស័យ​អាកាសចរ​ ឱ្យកាន់តែ​រីកចម្រើន​ថែមទៀត៕

More information visit: http://kleykley.sabay.com.kh/article/1150485#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *