News

Check out real estate news updates

បញ្ហាប្រឈមនៃកំណើនដង់ស៊ីតេអគារខ្ពស់ និងនគរូបនីយកម្មទីក្រុងភ្នំពេញ

អគារការិយាល័យជាច្រើន លំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍ចម្រុះ បាននិងកំពុងសាងសង់នៅរាជធានីភ្នំពេញ ហើយរឿងមួយដែលធានាដល់ការអភវិឌ្ឍន៍ទាំងនេះ គឺការគិតដល់កំណើនដង់ស៊ីតេខ្ពស់នៃទីប្រជុំជនក្នុងទីក្រុង។

សម្រាប់អ្នករៀបចំផែនការទីក្រុងនៅរាជធានីភ្នំពេញ អ្នកទាំងនោះត្រូវយកចិត្តទុកដាក់ទៅលើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ ហើយផែនការត្រូវតែបង្កើតឡើង និងអនុវត្តដើម្បីធានាតុល្យភាពរវាងដង់ស៊ីតេដែលចេះតែកើនឡើងក្នុងបរិបទដែលបានកើតហើយ-ពីការកើនឡើងនៃចំនួនអគារខ្ពស់ៗក្នុងទីក្រុង គឺធ្វើឲ្យដង់ស៊ីតេប្រជាជនរស់នៅភ្នំពេញកាន់តែខ្ពស់ និងផលប៉ះពាល់ដែលនឹងកើតមានលើគុណភាពនៃជីវិតសម្រាប់សាធារណជន។ ផែនការទាំង នឹងនេះរួមបញ្ចូលរឿងមួយចំនួនដូចជា ទីធ្លាបៃតង ផ្លូវថ្មើរជើងដែលមានភាពងាយស្រួល និងសុវត្ថិភាព និងបទបញ្ញាត្តិនានាដើម្បីធានាថា រាជធានីភ្នំពេញមានធាតុផ្សំនានា សម្រាប់គុណភាពនៃជីវិត ដែលបណ្តាទីក្រុងផ្សេងៗក្នុងតំបន់បានបង្កើតរួចមកហើយ។ គុណភាពខ្យល់មិនល្អ ការកើនឡើងកម្តៅដោយសារបេតុង និងតំបន់ផ្ទៃខាងលើនៃផ្លូវដើរ ព្រមទាំងសុវត្ថិភាពអ្នកថ្មើរជើងនៅលើចិញ្ចើមផ្លូវ គឺសុទ្ធតែជាផ្នែកនៃគុណភាពជីវិតដែលយើងជួបប្រទះជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ ហើយត្រូវការការដោះស្រាយឲ្យបានប្រញាប់ជាទីបំផុត។ ឧទាហរណ៍ ដូចជាទីក្រុងហុងកុង និងសឹង្ហបូរី ទាំំងពីរសុទ្ធតែមានផ្លូវថ្មើរជើងសមរម្យដើម្បីផ្តល់មធ្យោបាយងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកថ្មើរជើង។  សំខាន់ជាងនេះទៀត ផ្លូវថ្មើរជើងទាំងនេះ អាចកាត់បន្ថយការពឹងអាស្រ័យទៅលើយាន្តជំនិះសម្រាប់ការធ្វើដំណើរ។ នៅពេលរាជធានីភ្នំពេញកាន់តែចង្អៀត ការកក់ស្ទះចរាចរណ៍ប្រាកដណាស់ថានឹងកើនឡើង។ ការបង្កើនបទបញ្ញាត្តិលើការបំភាយឧស្ម័នពីយាន្តជំនិះទាំងថ្មី និងចាស់ គឺអាចបង្កើនគុណភាពខ្យល់អាកាសរបស់ទីក្រុងបានយ៉ាងច្រើន។ លើសពីនេះទៀត ការកសាងប្រព័ន្ធដឹកជញ្ជូនដ៏ធំ គឺជាការចាំបាច់ដើម្បីលើកទឹកចិត្តឲ្យមនុស្សដើរកាន់តែច្រើន ដោយសារពួកគេអាចជិះរថភ្លើង និងបន្តដំណើររបស់ពួកគេដោយថ្មើរជើងបាន។ គំនិតផ្តួចផ្តើមជាសាធារណនៃការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនដ៏ធំអាចនាំទៅរកមធ្យោបាយងាយស្រួល និងសុវត្ថិភាពសម្រាប់មនុស្សធ្វើដំណើរទៅមក ដោយគ្មានគ្រោះថ្នាក់ពីយានជំនិះ និងអាចកាត់បន្ថយការបំពុលបរិស្ថាន ស្របពេលដែលមនុស្សអាចប្រើរថភ្លើងដើម្បីទៅកាន់ទីតាំងគោលដៅរបស់ពួកគេ។

ចំណុចដ៏ធំមួយទៀតនៃការបង្កើតទីក្រុងភ្នំពេញដែលមានគុណភាពជីវិតខ្ពស់គឺការធានាថា ទីធ្លាបៃតងត្រូវបានគិតគូរដើម្បីគាំទ្រដល់ចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុង។ ទីធ្លាបៃតងគឺ ចាំបាច់ណាស់សម្រាប់មនុស្សសម្រាក និងហាត់ប្រាណ ដែលនេះគឺមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពនៃទីក្រុង។ ទីក្រុងភ្នំពេញគឺត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានទីធ្លាបៃតងទាបជាងគេក្នុងមួយកាពីតាក្នុងតំបន់អាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ទីធ្លាបៃតង គឺប្រហែលជារឿងពិបាកបំផុតសម្រាប់ទីក្រុងនីមួយៗ គឺដោយសារវាត្រូវប្រើដីសម្រាប់គោលបំណងដែលមិនមានចំណូល និងក្នុងពេលតែមួយ ត្រូវការការថែទាំយ៉ាងច្រើន។ តាមរយៈការរៀបចំផែនការដោយត្រឹមត្រូវ ដីសម្រាប់ទីធ្លាបៃតង ត្រូវបម្រុងទុកនៅកន្លែងដែលមាន។ ការបើកទីធ្លាទំនេរ ឬរោងចក្រ ឧទាហរណ៍ ឲ្យទៅជាសួនសាធារណៈ នឹងជួយបង្កើនចំនួនទីធ្លាបៃតងក្នុងមួយកាពីតានៅទីក្រុងភ្នំពេញ។ ដើម្បីធ្វើរឿងទាំងអស់នេះ អាជ្ញាធរត្រូវបង្កើតកន្លែងដែលមានផាសុខភាពល្អ ដើម្បីធានាថា កន្លែងទាំងនោះអាចទាកទាញ និងរក្សាសមត្ថភាព ដែលត្រូវការសម្រាប់ទីក្រុងភ្នំពេញដើម្បីជំរុញសេដ្ឋកិច្ចឲ្យឆ្ពោះទៅមុខ។
Source From: https://www.construction-property.com/khread-news-1818/

Leave a Reply

Your email address will not be published. Required fields are marked *