News

Check out real estate news updates

នៅ​ទីបំផុត NAGA Corp បង្ហាញ​ពី​គំរោង​ទី៣ របស់ខ្លួន​ហើយ!!!

ភ្នំពេញ៖ នៅ​ទីបំផុត​ក្រុមហ៊ុន Naga Corp បានបង្ហាញ​ពី​គម្រោង​សណ្ឋាគារ និង​កាស៊ីណូ​ទី៣របស់ខ្លួន​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ទិញ​ដី​នៅ​ខាងក្រោយ​ក្រសួង​ទំនាក់ទំនង​ព្រឹ​ទ្ឋ​សភា រដ្ឋសភា និង​អធិការកិច្ច។

យោងតាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពីពេលថ្មីៗនេះ​ថា  ដី​នៅ​ទីតាំង​ទាំងពីរ​នេះ ពិតជា​ត្រូវ​ទិញយក​ដោយ​ក្រុមហ៊ុន Naga Corp ដែល​បាននិងកំពុង​វិនិយោគ​សណ្ឋាគារ និង​កាស៊ីណូ​តែមួយគត់​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​គំរោង​សាងសង់​អ្វី​លើដី​នេះ មិន​ត្រូវបាន​ក្រុមហ៊ុន​នេះ​បញ្ចេញ​ឲ្យ​ដឹង​នៅឡើយ​ទេ។ មន្ត្រី​ដដែល​បាន​បន្តថា ទំហំ​ដី​ដែល​ក្រុមហ៊ុន Naga បាន​ទិញ​មាន​ប្រមាណ ១ហិកតា ដែល​សមស្រប​សម្រាប់​សាងសង់​កាស៊ីណូ ឬ​សណ្ឋាគារ​នាពេល​អនាគត។

កាលពីពេលថ្មីៗនេះ ក្រុមការងារ​នៃ​គេហទំព័រ Propertyarea.asia បាន​ចូលទៅ​កាន់​ដី​ស្ថិតនៅ​ផ្នែក​ចំហៀង​ខាងកើត នៃ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹ​ទ្ឋ​សភា​និង​អធិការកិច្ច​បាន​ជួប​ជាមួយ​សន្តិសុខ​បីនាក់ ដែល​នៅលើ​អាវ​របស់​ពួកគេ​មាន​សរសេរ​ស្លាក Naga World ដែល​បង្ហាញ​ពី​ការពិត​ថា ដី​នេះ​ពិតជា​ត្រូវបាន​យាមកាម​ដោយ​សន្តិសុខ​ក្រុមហ៊ុន​ណា​ហ្កា។

ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត​គីម ហ៊ាង​ធ្លាប់បាន​ថ្លែងថា លោក​មិន​ច្បាស់​ពី​ព៌​ត​មាន​នេះ​នោះទេ ប៉ុន្តែ​តាម​ព៌​ត​មាន​ដែល​លោក​ទទួលបាន ពិតជា​បានដឹងថា ដី​នៅ​ទីតាំង​ទាំងពីរ​នេះ ពិតជា​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​ណា ហ្កា​វើ​ល​ដ៏​រួចហើយ។

លោក​បន្តថា “ប្រភព​ព៌​ត​មាន​ដែល​លោក​ទទួលបាន ពិតជា​អាច​ទុកចិត្តបាន។លោក​បន្តថា “ដី​នៅ​តំបន់​នេះ​មានតម្លៃ​ចន្លោះ ៤០០០ ទៅ ៥០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ យើង​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​នេះ​ទាក់ទង​នឹង​ការវិនិយោគ​គំរោង​ថ្មី​នេះ​នឹង​បញ្ចប់​នៅពេលណា និង​ចំណាយ​ទុនវិនិយោគ​ប៉ុន្មាន​លាន​ដុល្លារ​នៅឡើយ​ទេ។

ប៉ុន្តែ​សម្រាប់​គំរោង​សណ្ឋាគារ​និង​កាស៊ីណូ Naga 2 ក្រុមហ៊ុន​បានប្រកាសថា ពួកគេ​វិនិយោគ​អស់​ទឹកប្រាក់ ១៥០០លាន​ដុល្លារ ហេតុនេះ​គំរោង​ថ្មី​នេះ​នឹង​ចំណាយ​អស់​ថវិកា​ច្រើនជាង​នេះ ដោយសារ​មានការ​សាងសង់​អាគារខ្ពស់ៗចំនួន២រួមទាំង​ការ​រចនា​គំរោង​អាគារ​ដ៏​ទាក់ទាញ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *