News

Check out real estate news updates

នៅសុខៗ ហេតុអ្វី ឥណ្ឌូនេស៊ី ត្រូវផ្លាស់ប្តូរទីក្រុងរបស់ខ្លួនពីហ្សាកាតាទៅកោះBorneo?

បើយោងតាមការចុះផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ របស់សារព័ត៌មានអន្តរជាតិ National Publice Radio បានឱ្យដឹង ថា ប្រធានាធិបតេយ្យរបស់ឥណ្ឌូនេស៊ី លោក Joko Widodo បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ី នឹង ផ្លាស់ប្តូររាធានីចេញពីទីក្រុងហ្សាកាតាទៅនៅកោះBorneo  វិញ ខណៈបច្ចុប្បន្ន កំពុងមានការសិក្សាយ៉ាងល្អិតល្អន់ក្នុងការ។

លោកក៏បានបន្តទៀតថា ទីតាំងរាធានីរបស់ប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្នកំពុងតែជួបនូវបញ្ហាប្រឈមមួយចំនួនជាក់ស្ដែងដូច​ជា​ចំនួនប្រជាជនមានការកើនឡើងខ្លាំងដែលបង្កឱ្យមានការស្ទះចរាចរណ៍ និងច្រើនកុះករ ហើយមួយវិញទៀត ទីតាំងនោះកំពុងតែប្រឈមជាមួយនឹងការលិចព្រោះកម្រិតនៃទឹកសមុទ្រឡើងខ្លាំងដោយសារការប្រែប្រួអាកាសធាតុ។

អ្វីដែលជាការព្រួញបារម្ភបំផុតនោះគឺ បញ្ហាប្រឈមទាំងអស់នោះបង្កឡើងពីប្រជាជនដ៏ច្រើននៅតំបន់នេះដោយបានទាញ​យក​ទឹកក្រោមដីយ៉ាងច្រើនដែលវាបានជះឥទ្ធិពលដល់កម្រិតនៃដីហើយធនធានទឹកលើផ្ទៃជាច្រើនត្រូវបានបំពុល។

ម៉្យាងវិញទៀត ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលដែលពិភពលោកទំាងមូលកំពុងជួបប្រទះហើយវាជាបញ្ហាដែលតម្រូវ​ឱ្យមានការដោះស្រាយជាចំាបាច់ដើម្បីកាត់បន្ថយពីផលប៉ះពាលដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។

កត្តាទាំងនេះហើយទើបធ្វើឱ្យរដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ីសម្រេចស្វែងរកទីតាំងថ្មីដើម្បីកសាងទីក្រុងសម្រាប់ផ្លាស់ទីដើម្បីបញ្ចៀស​ការកកស្ទះកាន់តែខ្លាំងពីចំនួនប្រជាជនដ៏ច្រើន និងការលិចលង់ទាំងស្រុងរបស់ទីក្រុងហ្សាកាតា។

លោក Joko Widodo ក៏បានបញ្ជាក់ពីទីតាំងថ្មីសម្រាប់ការសាងសង់ទីក្រុងថ្មីផងដែរ ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេច​យក​កោះBorneo ដែលស្ថិតនៅក្នុងខេត្ត Kalimantan ភាគខាងកើត ព្រោះថាទីនោះគឺជាកន្លែងដែលមានព្រៃឈើធំជាងគេនៅឥណ្ឌូនេស៊ី ហើយទីតាំងនោះមិនមានរញ្ជួយដី និងបន្ទុះភ្នំភ្លើងនោះទេ។គម្រោងសាងសង់ទីក្រុងថ្មីរបស់ឥណ្ឌូនេស៊ីត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយថវិការប្រមាណ ៣៣ពាន់លានដុល្លារ អាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២១ និងផ្លាស់ទីទៅនៅឆ្នាំ២០២៤។

គួរជម្រាបបន្ថែមផងដែរថា ទីក្រុងហ្សាកាតាគឺជាជារដ្ឋធានីនិងជាទីក្រុងធំជាងគេនៅប្រទេសឥណ្ឌូនេស៊ី ហើយក៏ទីក្រុងនៅក្នុង​ចំណោមទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកដែលមានប្រជាជនរស់នៅជាង ១០ លាននាក់ដែលតួ​លេខ​នេះកើនឡើងដល់ ៣០ លាននាក់ប្រសិនបើរាប់បញ្ចូលទាំងអ្នកដែលរស់នៅតំបន់ជុំវិញនោះ។​

More information visit: https://www.business-cambodia.com/public/article/indonesia-to-relocate-its-capital-from-jakarta-to-borneo

Leave a Reply

Your email address will not be published. Required fields are marked *