News

Check out real estate news updates

នៅឆមាសទី១ឆ្នាំ២០១៨ ក្រសួងរកចំណូលពីវិស័យដីធ្លីនិងសំណង់ជាង៣៣០រយលានរៀល

នៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៨ តាមរយៈវិស័យដីធ្លី និងសំណង់ ក្រសួងបានប្រមូលចំណូលសរុបចំនួន ៣៣.០៩៨.៣១៨.៨៦៧ រៀល ក្នុងនោះរួមមាន៖

  • ចំណូលពីសេវាសុរិយោដី ចំនួន ៥. ៧៧៧៥. ៣៨២. ៦៩០ រៀល
  • ការចុះបញ្ជីដីមានលក្ខណៈជាប្រពនញធ័ ចំនួន ៩៧៥. ៥៩៥.៦៩៤ រៀល
  • ការចុះបញ្ជីដីមានលក្ខណៈដាច់ជាដុំ ចំនួន ៤.៨០០. ៧៨៦.៩៩៦ រៀល
  • ចំណូលពីសេវា សំណង់ចំនួន ២.៩៨៤.៧៨០.៨៧៥រៀល
  • សេវាសំណង់ទូទៅ ចំនួន ២. ៦៩១.៧៨០.៨៧៥រៀល
  • សេវាសំណង់លើសន្ទស្សន៍ចំនួន ២៩៤.០០០.០០០រៀល
  • ចំណូលពីការប្រមូលពន្ធប្រថាប់ត្រា ដោយអគ្គនាយកដ្ឋានពន្ធដារបានចំនួន ២៤. ៣៣៧. ១៥៥.៣០២រៀល

បើតាមរបាយការណ៍តាមរយៈវិស័យសំណង់នេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ។ ៩ខែឆ្នាំ២០១៨ វិស័យសំណង់ បានផ្តល់ការងារគិតជាមធ្យមពី ២០ម៉ឺននាក់ ទៅ២២ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅភ្នំពេញ មានកម្មករសំណង់បំពេញការងារជាមធ្យមចន្លោះ ៩ម៉ឺន ទៅ១០ម៉ឺននាក់ក្នុងមួយថ្ងៃ។ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៧ ការងារក្នុងវិស័យសំណង់នេះ បានផ្តល់ការងារជូនពលរដ្ឋខ្មែរកើនឡើងដល់ទៅ ១២០ភាគរយ។

របាយការណ៍បានគូសបញ្ជាក់ថា កម្មករគ្មានជំនាញអាចទទួលប្រាក់ឈ្នួលពី ៣៥,០០០ ទៅ៤០,០០០រៀលក្នុងមួយថ្ងៃ, កម្មករមានជំនាញ និងមេជាងទទួលបានប្រាក់ឈ្នួល ៥០,០០០រៀល ទៅ ៧៥,០០០រៀលក្នុងមួយថ្ងៃ។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ៤០០ដុល្លារ ទៅ ២,៥០០ដុល្លារ៕

Source From: https://business-cambodia.com/2018/10/18/the-ministry-of-land-and-construction-earned-more-than-330-million-riels/

Leave a Reply

Your email address will not be published. Required fields are marked *