News

Check out real estate news updates

នៅក្មេងចង់វិនិយោគអចលនទ្រព្យត្រូវសង់គ្រឹះចំណេះដឹងឱ្យមាំមុនសិន

នៅក្មេងហើយ ប្រាក់ខែត្រឹមមធ្យមតែចង់វិនិយោគអចលនទ្រព្យ ប្រាកដជាមានអារម្មណ៍ភ័យខ្លាចមិនពុំសូវមានភាពក្លាហានក្នុងការវិនិយោគព្រោះខ្លាចបរាជ័យ នរណាដ៏ដូចនរណាដែរគឺតែមានការគិតបែបនេះ។ដូច្នេះហើយយើងគួរតែសិក្សាឱ្យបានច្បាស់ពីវិស័យអចលនទ្រព្យ

ក៏ប៉ុន្តែសម្រាប់អ្នកវិនិយោគវ័យក្មេង លោក សើ សី ដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្តេចឥន្ត្រី បានថ្លែងប្រាប់ Business Cambodia គាត់បានប្រឡូកក្នុងវិស័យអចលនទ្រព្យរយៈពេល២ឆ្នាំហើយបានសិក្សារៀនសូត្រទាក់ទងនឹងវិស័យមួយនេះបានយ៉ាងច្រើន។

គាត់ក៏បានបន្តទៀតថា ហើយអ្វីដែលជោគជ័យទៅបាននោះសំខាន់បំផុតគឺការកសាងគ្រឹះឱ្យបានរឹងមាំតាមរយៈការសិក្សារៀនសូត្រពីសិក្ខាសាលានានា ដែលមានគ្រូមានបទពិសោធន៍ដើម្បីសិក្សារៀនសូត្រ។

ដោយសារតែចំណេញដឹងគឺជារឿងសំខាន់ណាស់ក្នុងការកសាងគ្រឹះឱ្យបានរឹងមាំ ហើយចំណេញដឹងក៏មានច្រើនផងដែលយើងត្រូវសិក្សារៀនសួត្រដូចជា ចំណេះដឹងហិរញ្ញវត្ថុ ការអភិវឌ្ឍខ្លួនប្រាណ ឱ្យមានគ្រឹះ។

គាត់បាននិយាយថាគាត់ត្រូវសិក្សារៀនសូត្រជាមុនសិនដើម្បីធ្វើជាគ្រឹះក្នុងការអភិវឌ្ឍអចលនទ្រព្យ និងខ្លួនឯង បន្ទាប់មកទើបសិក្សាជំនាញទាក់ទងជាមួយនិងការវិនិយោគអចលនទ្រព្យ ហើយទាក់ទងជាមួយការសិក្សានោះគឺលោកទិញនូវចំណេះដឹង​​។

គួរជម្រាបផងដែរថា នៅក្នុងការវិនិយោគអចលនទ្រព្យដើមទុនសំខាន់បំផុតនោះគឺការកសាងគ្រឹះ ឱ្យបានរឹងមាំបន្ទាប់មកគឺការស្វែងរកចំណេះដឹងដើម្បីកសាងជំនាញជាដើមទុនដ៏ល្អបំផុត សម្រាប់អ្នកវិនិយោគអចលនទ្រព្យដើម្បីជោគជ័យ។

ទោះអ្នកនៅក្មេងវ័យក្ដី មានប្រាក់ចំណូលត្រឹមមធ្យម ក៏អាចវិនិយោគបានដែរឱ្យតែមានចិត្តស្រឡាញ់ មានគ្រឹះរឹងមាំ មានចំណេះដឹងហើយច្បាស់លាស់ក្នុងការវិនិយោគអចលនទ្រព្យ ប្រាកដជាទទួលបានជោគជ័យនិងមានហានិភ័យទាបព្រោះអ្នកប្រាកដនៅក្នុងការវិនិយោគរួចជាស្រេច។

More information visit: https://www.business-cambodia.com/public/article/young-people-want-to-invest-in-real-estate

Leave a Reply

Your email address will not be published. Required fields are marked *