News

Check out real estate news updates

នៅក្មេងខ្ចីចង់មានផ្ទះផ្ទាល់ខ្លួនគួរផ្ទះនៅបុរី ឬទិញដីសាងសង់ផ្ទះដោយខ្លួនឯង?

នៅមានចម្ងល់ ឬពិបាកគិតមែនទេជាមួយបញ្ហាទិញផ្ទះ សម្រាប់អ្នកដែលមិនទាន់យល់ច្បាស់ពីការទិញផ្ទះ ជាពិសេស​អ្នក​​ដែលនៅ​​ក្មេងខ្ចីដូចជា និស្សិត ឬអ្នកកំពុងធ្វើការឱ្យគេ ដែលមានចំណូលត្រឹមមធ្យមតែចង់មានផ្ទះផ្ទាល់ខ្លួន។

នេះជាបញ្ហាមួយដែលនិស្សិត ឬអ្នកកំពុងធ្វើការឱ្យគេចំណូលត្រឹមមធ្យមតែចង់មានផ្ទះផ្ទាល់​ខ្លួនតែងពិបាកនៅក្នុង​ការ​សម្រេចចិត្តថាតើគួរទិញផ្ទះនៅបុរី ឬទិញដីសាងសង់ផ្ទះដោយខ្លួនឯង?

ថ្ងៃនេះBusiness Cambodia សូមបង្ហើបនូវចំណុចមួយចំនួនដែលជាសារដាស់តឿនសម្រាប់​អ្នកក្មេងខ្ចីតែចង់បានផ្ទះ​ផ្ទាល់​ខ្លួនគួរសម្រេចចិត្តបែបណាទើបទទួលលទ្ធផលល្អ ហើយមិនមានហានិភ័យខ្ពស់បន្ទាប់ពីទិញអចលនទ្រព្យរួចហើយ។

អ្នកមានចំណូលមធ្យមតែចង់បានផ្ទះ បើអ្នកសម្រេចចិត្តទិញផ្ទះបង់រំលស់នៅបុរីនានា គឺអ្នកត្រូវមាន​កញ្ចប់ប្រាក់​មួយ​សម្រាប់បង់ឱ្យក្រុមហ៊ុន ទៅតាមលក្ខខណ្ឌផ្សេងៗដែលក្រុមហ៊ុនបានកំណត់ឱ្យ ក៏ប៉ុន្តែអ្នក​ក៏ត្រូវមាន​កញ្ចប់លុយមួយ​សម្រាប់ប្រើប្រាស់បន្ទាប់ពីពេលបង់ប្រចាំខែឱ្យក្រុមហ៊ុនរួច។

ម៉្យាងវិញទៀត អ្នកត្រូវប្រាកដខ្លួនឯងថាអ្នកអាចគ្រប់​គ្រងចំណូលរបស់អ្នកប្រចាំខែបានយ៉ាង​ត្រឹមត្រូវដោយ​មិនមាន​បញ្ហាណា​មួយឡើយ ក៏ប៉ុន្តែបើអ្នកសម្រេចចិត្តទិញដីអ្នកអាចមាន​ឱកាសនៅក្នុងការវិនិយោគបានមួយផ្នែក​បន្ទាប់​ពី​ការ​ទិញដីរបស់អ្នក។

ព្រោះថាបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបានបង្កើតគម្រោងលក់ដីឡូត៍សម្រាប់បង់រំលស់ដោយគ្មានការប្រាក់ដែលសមស្របសម្រាប់អ្នកដែលមានចំណូលមធ្យមទិញសម្រាប់វិនិយោគ ឬទិញសម្រាប់សាងសង់ផ្ទះសម្រាប់ស្នាក់នៅ។

បើអ្នកទិញអាចមានលទ្ធភាពទិញដីបង់រំលស់ អ្នកគួរតែទិញដីកន្លែងដែលមានសក្កានុពល ដោយអ្នកអាចទិញ​មួយប្លង់​ទុក​សម្រាប់វិនិយោគដើម្បីយកចំណេញ ហើយមួយប្លង់ទៀតអ្នកអាចទិញទុក​សម្រាប់សាងសង់ផ្ទះបាន​ដោយទទួល​បាន​ផលចំណេញជាទីគាប់ចិត្ត។

គួរជម្រាបផងដែរថា មុននឹងសម្រេចចិត្តទិញអចលនទ្រព្យគួរតែគិតថាវិនិយោគលើដី ឬផ្ទះមួយណាចំណេញ​រយៈ​ពេល​វែងជាងព្រោះអចលនទ្រព្យបើចង់ចំណេញគឺត្រូវការរយៈពេលមិនមែនទិញហើយចំណេញនៅថ្ងៃស្អែកនោះទេ។

បើអ្នកទិញផ្ទះបង់រំលស់ភាគច្រើនគាត់ទិញសម្រាប់លក់ចេញបន្តដើម្បីចំណេញ ក៏ប៉ុន្តែសម្រាប់អ្នកដែល​ទិញសម្រាប់រស់​នៅគួរណាតែទិញផ្ទះស្វែងដែលមានគ្រឹះរឹងមាំអាចរស់នៅរយៈពេលវែងបានបើសិនជាអ្នកមិនទាន់មានចំណង់ចង់ទិញផ្ទះសម្រាប់ចំណេញ។

Source From: https://www.business-cambodia.com/public/article/college-students-shoud-buy-land-for-build-house

Leave a Reply

Your email address will not be published. Required fields are marked *