News

Check out real estate news updates

នា​យក​រដ្ឋ​មន្ត្រី​ថៃ​ ប្រា​យុធ ពិ​ចា​រណា​ផែន​ការ​ព្រែក​ជីក​ក្រា​ឡើង​វិញ

ក្រុង​បាងកកៈ លោក​នា​យក​រដ្ឋ​មន្ត្រី​ថៃ​ ប្រា​យុធ ​ចាន​អូ​ចា ​បាន​ចេញ​បញ្ជា​ឲ្យ​​ក្រុម​ប្រឹ​ក្សា​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ​និង​សង្គម និង​កា​រិ​យា​ល័យ​ក្រុម​ប្រឹ​ក្សា​សន្តិ​សុខ​ជាតិ ពិ​និត្យ​មើល​ឡើង​វិញ​លើ​​គម្រោង​សាង​សង់​ព្រែក​ជីក ​ភ្ជាប់​ពី​ឈូង​សមុទ្រ​ថៃ​ទៅ​កាន់​សមុទ្រ Andaman។ នេះ​បើ​យោង​តាម​កា​សែត​បាង​កក​ប៉ុស្តិ៍។

គម្រោង​នេះ​ហៅ​ថា «ព្រែក​ជីក​ថៃ» ឬ​ផ្លូវ «9A»។

ព្រែក​ជីក​នេះ​​នឹង​មាន​ប្រ​ភព​​ពី​ខេត្ត​ ​ក្រា​ប៊ី ខេត្ត ​ត្រាង និង​លាត​សន្ធឹង​បន្ត​ទៅ​កាន់​ខេត្ត​ នគរ​ស្រី​ធម្ម​រាជ និង​ខេត្ត ​ស៊ុង​ក្លា ដែល​នៅ​ជាប់​​​ឈូង​សមុទ្រ​ថៃ​បន្ត​ទៀត​។

ព្រែក​ជីក​​ប្រ​វែង ​១២០ ​គី​ឡូ​ម៉ែត្រ​​ត្រូវ​បាន​ជំ​រុញ​ដោយ​ស​មា​គម​ព្រែក​ជីក​ថៃ (TCA) ជា​ក្រុម​​មួយ​ដែល​មាន​ស​មាស​ភាព​​​ដូច​ជា អ្នក​គាំ​ទ្រ​ អ្នក​ជំ​នួញ​ក្នុង​ស្រុក​ អ្នក​ឧស្សា​ហកម្ម​និង​មន្ត្រី​ដែល​ចូល​និវ​ត្តន៍​។

លោក​ Narong Khumthong អ្នក​សម្រប​សម្រួល​នៃ​សមា​គម TCA បាន​ថ្លែង​ប្រាប់​​​កា​សែត​បាង​កក​ប៉ុស្តិ៍​ថា ​ក្រុម​នេះ​បាន​ធ្វើ​ការ​ស្ទង់​មតិ​លើ​ប្រ​ជា​​ពល​រដ្ឋ​ដែល​រស់​នៅ​តំ​បន់​ទាំង​នោះ​ដែល​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សា​រគ​ម្រោង​​មួយ​នេះ ​ហើយ​បាន​បញ្ជូន​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ទៅ​កាន់​​នា​យក​រដ្ឋ​មន្ត្រី​ យោធ​ភូមិ​ភាគ​លេខ ៤ ក្រ​សួង​ដឹក​ជញ្ជូន​ និង​ក្រុម​ប្រឹ​ក្សា​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ​និង​សង្គម​។

លោក​ Narong បន្ថែម​ថា ​ការ​ធ្វើ​ដូ​ច្នេះ​គឺ​ក្នុង​​គោល​បំ​ណង​​ដើ​ម្បី​ជំ​រុញ​រដ្ឋា​ភិ​បាល​ថៃ​ឲ្យ​បង្កើត​គណៈ​កម្មា​ធិ​ការ​មួយ​ដើ​ម្បី​ធ្វើ​ការ​សិ​ក្សា​ពី​ស​មិទ្ធិ​លទ្ធ​ភាព​ត្រឹម​ត្រូវ​។

លោក Thawatchai Samutsakorn ​អនុ​ប្រ​ធាន​ស​មា​គម TCA បាន​ឲ្យ​ដឹង​ថា​ គណៈ​កម្មា​ធិការ​មួយ​នេះ​ត្រូវ​តែ​បង្កើត​​ឡើង​មុន​ពេល​មេ​ដឹក​នាំ​យោ​ធា​ចុះ​ចេញ​ពី​តំ​ណែង​ដែល​វា​ទំ​នង​ជា​មិន​អាច​នឹង​កើត​ឡើង​បាន​ទេ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​នោះ។

លោក Thawatchai ថ្លែង​ថា៖ «បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ នៅ​ពេល​ដែល​យើង​មាន​គណ​ បក្ស​ប្រ​ឆាំង​ [សកម្ម] [​ជា​ថ្មី​ម្តង​ទៀត​] នោះ​ពួក​គេ​នឹង​ប្រ​ឆាំង​នឹង​​យុទ្ធ​នា​ការ​នេះ​ដោយ​មិន​គិត​អំ​ពី​សក្តា​នុ​ពល​នៃ​ផល​ប្រ​យោជន៍​សម្រាប់​ប្រ​ទេស ​និង​សា​ធារ​ណ​ជន​ទេ»។

លោក​បន្ថែម​ថា ​វា​នឹង​បំ​ពេញ​បន្ថែម​គម្រោង​ច្រក​របៀង​សេដ្ឋ​កិច្ច​ភាគ​ខាង​កើត (EEC) ដែល​​គម្រោង​នេះ​បច្ចុ​ប្បន្ន​វា​កំ​ពុង​ត្រូវ​បាន​ជំ​រុញ​ដោយ​រដ្ឋ​បាល​​របស់​លោក ​ប្រា​យុធ។

លោក Thawatchai បន្ត​ថា៖ «ប្រ​សិន​បើ​យើង​ជីក​ព្រែក​ នោះ​យើង​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​នៅ​អា​ស៊ាន»។

9A ជា​ផ្លូវ​មួយ​ក្នុង​ចំ​ណោម​ផ្លូវ​​ដែល​​ស្នើ​ឡើង​សម្រាប់​គម្រោង​​ព្រែក​ជីក​ក្រា (Kra) ដើ​ម្បី​ជីក​ព្រែក​កាត់​​​តំ​បន់​ភាគ​​ខាង​ត្បូង​​ប្រ​ទេស ថៃ ​​ដែល​​នឹង​បង្កើត​ផ្លូវ​ដឹក​​ជញ្ជូន​​សំ​ខាន់​មួយ​​​ក្នុង​តំ​បន់។

គំ​និត​នេះ​ស្ថិត​ក្រោម​ការ​ពិ​ភា​ក្សា​​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​នៅ​​​ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​សត​វត្ស​រ៍​កន្លង​មក​នេះ​៕ NS

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *