News

Check out real estate news updates

នារីវ័យក្មេងម្នាក់យកឡានក្រុងដែលបោះបង់ចោលទៅច្នៃជាការិយាល័យកំពុងមានការទាក់ទាញខ្លាំង

បើយោងតាមការចុះផ្សាយរបស់ចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិប្រទេសចិនបានឱ្យដឹងថា ការិយាល័យ ដែល​ត្រូវបាន​ធ្វើ​ឡើង​ពីក្មេងស្រីវ័យក្មេងម្នាក់កំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងជាមួយទេសកោសល្យដ៏ប៉ិនប្រសប់របស់នាង។

យុវតីជនជាតិចិនម្នាក់គឺឈ្មោះ Liu Liu ដែលត្រូវបានគេស្គាល់ថាជានារីវ័យដ៏វ័យក្មេងដែលមានគំនិតច្នៃប្រណិតខ្ពស់ ដែល​បាន​យក​​ឡានក្រុងដែលគេបោះបង់ចោលទៅច្នៃចេញជាការិយាល័យ ឬក៏ជាស្ទីឌីយូ ដ៏ប្រណិត និងទាន់សម័យ។

ជាក់ស្ដែងយុវតីដ៏វ័យក្មេងនោះគឺមានចំណង់ចំណូលចិត្ត ស្រឡាញ់នូវធម្មជាតិផ្កា ទើបបង្កើតចេញជាគំនិតច្នៃ​ប្រណិតដ៏​អស្ចារ្យ​ដោយ បានធ្វើការផ្លាស់ប្តូរឡានក្រុងចាស់ៗ ឬក៏រថយន្តដែលគេបោះបង់ចោល ទៅកែច្នៃឱ្យទៅជាការិយាល័យ ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននរណាម្នាក់ធ្វើបានដូចនារីវ័យក្មេងម្នាក់នេះនៅឡើយ។

ការផ្លាស់ប្តូរ ឬការច្នៃប្រណិតនេះគឺជាការបញ្ចេញគំនិត ការចេះច្នៃ ដេគ័រ ដោយភាពប៉ិនប្រសប់របស់យុវតីនោះផ្ទាល់ដោយ​រួម​បញ្ចូល​ជាមួយកន្លែងធ្វើការ កន្លែងពិសោធន៍ បន្ទប់ទទួលភ្ញៀវ។

គំនិតច្នៃប្រឌិតនេះគឺពិតជាល្អណាស់សម្រាប់ជាគំរូដ៏ល្អ ដោយបានផ្លាស់ប្តូរពីរបស់ដែលសង្គមលែងត្រូវការ លែងឱ្យតម្លៃទៅជា​របស់​ដែលមានតម្លៃ នឹងមានការចាប់អារម្មណ៍ខ្លាំង ហើយការិយាល័យដ៏ស្រស់ស្អាតនោះគឺសមល្មមសម្រាប់មនុស្សពី៣ ទៅ៤ នាក់ធ្វើការ។

គួរជម្រាបផងដែរថា ភាពច្នៃប្រឌិតនេះរបស់នារីវ័យក្មេងជនជាតិចិនម្នាក់នេះបានធ្វើឱ្យមានការទាក់ទាញ​ខ្លាំងពីសំណាក់​មនុស្ស​ជា​ច្រើនដែលមានការគាំទ្រ ការសរសើរ ទៅលើភាពប៉ិនប្រសប់របស់នាង។

ម៉្យាងវិញទៀតក៏បានឆ្លុះបញ្ចាំងផងដែរថា នារីពិតជាអាចធ្វើបានមិនចាញ់បុរសមិនថាតែគំនិតច្នៃប្រឌិត ការស្វែងរកអ្វីដែល​ថ្មីៗ គឺស្រី្តអាចធ្វើបានដូចបុរសដោយមិនមានភាពជាអ្នកដឹកនាំខ្លួនឯងបានយ៉ាងល្អប្រសើរ។

More information visit: https://www.business-cambodia.com/public/article/young-woman-takes-abandoned-bus-to-design-office

Leave a Reply

Your email address will not be published. Required fields are marked *