News

Check out real estate news updates

ធ្លាប់ល្បីតែរឿងខុនដូ កាស៊ីណូដុះច្រូងច្រាង មិនស្មានថា ផ្ទះល្វែងរាប់ម៉ឺនខ្នងនៅព្រះសីហនុកំពុងរីកដូចផ្សិត

ដោយសារសន្ទុះនៃការចូលមករស់នៅខេត្តព្រះសីហនុជាច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ជនជាតិចិន និងការវិនិយោគ​ ពីក្រុមហ៊ុនចិនជាច្រើន បានធ្វើឲ្យតម្លៃនៃអចលនទ្រព្យតំបន់នោះ កើនឡើងជាលំដាប់។ អចលនទ្រព្យ​នៅ​ព្រះសីហនុ ហាក់កើនឡើងជារៀងរាល់ថ្ងៃ ជារៀងរាល់ម៉ោង ដោយមិនអាចនឹកស្មានដល់ឡើយ ។

ខេត្តព្រះសីហនុ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មើលឃើញថា ការហូរចូលនៃវិនិយោគគិនចិន បានកើនឡើងខ្លាំង ដែលធ្វើឲ្យប្រជាជនខ្មែរដែលរស់នៅក្នុងខេត្តនេះ ស្ទើរតែបទបែនមិនចង់ទាន់ ។

ការវិនិយោគខ្លាំងបំផុតរបស់វិនិយោគគិនចិន គឺលើវិស័យអចលនទ្រព្យ ដែលកន្លងមក យើងឃើញមានខុនដូ ដុះឡើងច្រូងច្រាង ទាំងដែលយើងមិនដឹងទេថា ក្រៅពីខុនដូ និងកាស៊ីណូ សំណង់ផ្ទះល្វែងរាប់ម៉ឺនខ្នងកំពុងបណ្តែតខ្លួន លើទឹកដីសក្តានុពលមួយនេះ។

បើយោងតាមការសង្កេតរបស់ នាងខ្ញុំពេជ្រ ស្រីវណ្ណ ជាអ្នកនិពន្ធផ្នែកអចលនទ្រព្យប្រចាំ Business Cambodia ផ្ទាល់ ហាក់សង្កេតឃើញថា ការរីកដុះដាលនៃសំណង់ផ្ទះល្វែង ខុនដូ គឺស្របតាមតម្រូវការនៃលំហូរនៃជនជាតិចិន ដែលកំពុងបោះពួយ មកបោះទីតាំងរកស៊ី នៅតំបន់មាត់សមុទ្រមួយនេះ។

មានបុរីរបស់វិនិយោគគិនក្នុងស្រុក និងក្រៅស្រុកជាច្រើន បាននឹងកំពុងមកបោះទីតាំងបុរីរបស់ខ្លួន នៅខេត្តមួយនេះ ក្នុងនោះមានដូចជា បុរីឡេង ណាវ៉ាត់ត្រា បុរីវីអាយភី និងបុរីចិនជាច្រើនទៀត ដែលមានរាប់ម៉ឺនខ្នង។

គម្រោងសាងសង់ជាច្រើន បាននឹងកំពុងសាងសង់ និងបានដាក់លក់ក្នុងតម្លៃផ្សេងៗគ្នាទៅតាមទីតាំង ។ បើនៅត្រឹម អូរ១ អូរ២ អូ៣ តម្លៃហាក់នៅថ្លៃ ១ល្វែងតម្លៃប្រមាណ ១០ទៅ២០ម៉ឺនដុល្លារអាមេរិក ។

ទោះជាអចលទ្រព្យនៅព្រះសីហនុហាក់ឡើងថ្លៃយ៉ាងណាក៏ដោយ ប៉ុន្តែ ក្រុមហ៊ុនបុរីឡេងណាវ៉ាត់ត្រា បានបើកគម្រោងផ្ទះតម្លៃទាប ផ្ទះ លើ​ផ្ទៃ​​​ដី​​១៥០​ហិតា ដែល​មាន​​​​ទីតាំង​​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​៤ ក្នុង​​​ភូមិ ទូល​​​ទទឹង​​២ ឃុំ ទួល​​​ទទឹង ស្រុក ព្រៃ​នប់ ខេត្ត ព្រះសីហនុ ដែលចាប់​ផ្ដើម​បើក​លក់​ហើយ តម្លៃ​​ត្រឹម​តែ 9900 ដុល្លារ​ប៉ុណ្ណោះ ។

ដោយឡែក បុរី ដែលនៅដល់ព្រៃនប់ មានដូចជាបុរីវីអាយភី ហាក់នៅធូរថ្លៃនៅឡើយ សម្រាប់​គម្រោង​សាងសង់​បុរី​ដែលជា​លំនៅដ្ឋាន​ទ្រង់ទ្រាយ​ធំ​នេះ​វិញ​លោក​ថា​គម្រោង​ប្រើ​ទុន​ប្រមាណ​១២០​លាន​ដុល្លារ ដោយមាន​សំណង់ផ្ទះ​បី​ប្រភេទ​សរុប​ជាង​៤​ពាន់​ល្វែង មាន​ទាំង​ផ្សារ និង​សួន​លម្ហែកាយ​។ គម្រោង​នេះ​មាន​ដី​សរុប​ជាង​៦០​ហិកតា ដោយ​តាម​ផែនការ​នឹង​ពង្រីក​អោយដល់​ជាង​១០០​ហិកតារ ដើម្បី​បំពេញតម្រូវការ​។

មិនលើសពី២ឆ្នាំទៀតទេ ដីផ្ទះនៅក្នុងតំបន់នេះ នឹងថ្លៃដូចមាស ព្រោះតែខេត្តបានទទួលគម្រោងអភិវឌ្ឍន៍ច្រើន នៅបរិវេណព្រលាន។

Source From: https://www.business-cambodia.com/public/article/famous-for-the-rare-condo-casino-of-thousands-of-flat-in-sihanoukville-are-growing

Leave a Reply

Your email address will not be published. Required fields are marked *