News

Check out real estate news updates

ធនាគារអភិវឌ្ឍន៍ជនបទ កំពុងធ្វើការជាមួយអាជ្ញាធរដែនដីនៅតាមតំបន់មួយចំនួន ដើម្បីផ្តល់ទីតាំងដីដាំបន្លែជូនកសិករ ដែលគ្មានដីតែចង់ប្រកបរបរដាំបន្លែលក់

(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ដឹងឲ្យថា លោកបាននិងកំពុងសម្របសម្រួលជាមួយអាជ្ញាធរដីដែន នៅតាមតំបន់មួយចំនួន ដើម្បីរកទីតាំងដាំបន្លែសម្រាប់កសិករណា ដែលមានបំណងដាំដុះបន្លែ តែមិនមានផ្ទៃដីដាំ។

ការលើកឡើងបែបនេះ របស់លោកអគ្គនាយកធ្វើឡើងក្នុងកិច្ចជុំលើកទី២ ជាមួយក្រុមហ៊ុនប្រមូលទិញបន្លែ ដែលជាសមាជិកនៃក្រុមហ៊ុនបន្លែលក់ដុំ Joint Venture នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ការជំរុញការដាំបន្លែ ត្រូវបានធនាគារអភិវឌ្ឍន៍យកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីជំរុញឲ្យប្រជាកសិករយើងមានជីវភាពកាន់តែធូរធា និងកាត់បន្ថយបរិមាណនាំចូលបន្លែពីបរទេស។

ដើម្បីជំរុញការដាំបន្លែរបស់កសិករ លោកអគ្គនាយក បានផ្តួចផ្តើមការបង្កើតឡើងក្រុមហ៊ុនបន្លែលក់ដុំ Joint Venture ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤៖

១៖ ជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ តាមរយៈការគាំទ្រផ្នែកហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងអត្រាការប្រាក់អនុគ្រោះ និងការអនុវត្តការដាំដុះតាមស្តង់ដារបច្ចេកទេសជប៉ុន
២៖ ដើម្បីធានាបានទីផ្សារនិងបង្កើនជីវភាពរស់នៅរបស់ប្រជាកសិករដាំបន្លែ តាមរយៈកិច្ចសន្យាកសិកម្មទិញ-លក់ជាមួយក្រុមហ៊ុន
៣៖ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋហូបបន្លែសុវត្ថិភាពគ្មានជាតិគីមី
៤៖ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជនបទ ដោយមានការចូលរួមពីវិស័យឯកជន។

ក្នុងកិច្ចប្រជុំនោះ ជាលទ្ធផលអង្គប្រជុំបានកំណត់នូវប្រភេទបន្លែ និងបរិមាណទទួលទិញពីកសិករ ផែនការផលិត ទំហំផ្ទៃដីនៅតាមតំបន់សក្តានុពល និងបច្ចេកទេសផលិតច្បាស់លាស់ សម្រាប់ប្រភេទបន្លែនីមួយៗ ដើម្បីឲ្យសមទៅនឹងតម្រូវការទីផ្សារ និងធានានិរន្តភាពនៃការផ្គត់ផ្គង់បន្លែ។

សូមជម្រាបថា បើតាមតួលេខពីក្រសួងកសិកម្មបានឲ្យដឹងថា ក្នុង១ថ្ងៃកម្ពុជាមានត្រូវការបន្ថែ៥៧៣តោន ក្នុងនោះផលិតខ្លួនឯងក្នុងស្រុកបាន៤០០តោន និងនាំចូលពីវៀតណាមថៃ និងចិន១៧០តោន៕

Source From: http://www.freshnewsasia.com/index.php/en/localnews/126148-2019-06-27-01-21-28.html

Leave a Reply

Your email address will not be published. Required fields are marked *